ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី មានបំណងឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នៅអាណត្តិក្រោយទៀត
27, Dec 2019 , 3:59 pm        
រូបភាព
កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី និង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី និង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញបំណងថា នៅអាណត្តិក្រោយ (ឆ្នាំ២០២៣) រដ្ឋាភិបាល អាចនឹងបន្តឲ្យមានស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ សម្តេច បង្ហាញបំណងនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល១៦ខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ 

សម្តេចនាយករដ្ឋមន្រ្តី ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថ្លែងដូច្នេះថា៖«ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការងាររបស់ឯកឧត្តម លោកជំទាវ ក្នុងអំឡុងពេល១៦ខែដំបូងកន្លលទៅ តាមរយៈយន្តការពហុបក្សក្រៅក្របខណ្ឌសភារបស់ឧត្តមក្រុមបឹក្សាពិគ្រោះនិងផ្តល់យោបល់»។

ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល បានលើកទឹកចិត្តឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងការបំពេញការងារជាបន្តទៀតនាឆ្នាំខាងមុខ ដើម្បីចូលរួមចំណែកប្រកបដោយសក្តានុពល ក្នុងដំណើរការប្រជាធិបតេយ្យ ជាពិសេសការចូលរួមផ្តល់វិភាគទានជាប្រយោជន៍ដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦៕ 


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com