កីឡាជាតិ
ជាតិ
FFC ជប់លៀង​ដល់​ក្រុមបាល់ទាត់​គ្រប់​ឈុត និង​ប្រគល់​រង្វាន់​៣២០០០​ដុល្លារ​ដល់ U22
27, Dec 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ បានរៀបចំ​ពិធីជប់លៀង​ចុងឆ្នាំ ដើម្បី​អរគុណ​ដល់​មន្ត្រី​សហព័ន្ធ អ្នកធ្វើការ​ពាក់ព័ន្ធ​កីឡាបាល់ទាត់ ជាពិសេស​គ្រូបង្វឹក គ្រូ​ជំនួយ និង​ក្រុម​កីឡាករ​គ្រប់​ឈុត​ទាំងអស់​នៃ​ជម្រើសជាតិ​កម្ពុជា​។​

 
​ពិធី​ដែល​រៀបចំឡើង​នៅ​សាល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៏​លើក​ទី​៣២ ឆ្នាំ​២០២៣ ឬ​ហៅ​កាត់​ថា CAMSOC​។​
 
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានលើកឡើង​ពី​ការសម្រេចបាន​លទ្ធផល​ដ៏​ល្អ​របស់​ក្រុមបាល់ទាត់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ជាពិសេស​ការឈាន​ទៅ​ជុំ​ចុងក្រោយ​របស់ U18 ក្នុង​ព្រឹត្តិការណ៍  AFC U-19 Championship ឆ្នាំ​២០២០ និង​ការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់ U22 ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​
 
​ជាមួយគ្នានេះ លោក សៅ សុខា បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​៣២០០០​ដុល្លារ​អាមេរិក ដល់​ក្រុម U22 កម្ពុជា ដែលមាន​៣២​នាក់​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas ដោយ​ម្នាក់ៗ​ទទួលបាន​១០០​០ដុល្លារ​អាមេរិក​។​
 
​នា​ពិធីជប់លៀង​នោះ​ផងដែរ សមាសភាព​ក្រុម​ជម្រើសជាតិ បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅលើ​វេទិកា ដែល​ក្នុងនោះ​មាន ក្រុម​ជម្រើសជាតិ​នារី ក្រុម​ហ្វុ​ត​សាល ក្រុម U16 ក្រុម U18 ក្រុម U22 និង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​៕
 
​រូបថត​ទាំង​អស់ពី​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​















Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com