ជាតិ
គ្រឹះស្ថានអង្គរបញ្ចូលប្រាសាទបេងមាលា ក្នុងកញ្ចប់បណ្ណទស្សនារមណីយដ្ឋានអង្គរ ប្រាសាទបេងមាលា។ ថតដោយ អ៊ីសា រ៉ហានី
× ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចដាក់បញ្ចូល ប្រាសាទបេងមាលា ចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ និងលើកកម្ពស់សេវាទេសចរណ៍ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ។
សូមបញ្ជាក់ថា ប្រាសាទបេងមាលា កសាងឡើង នៅសតវត្សរ៍ទី១២ គឺសង់ក្រោយ ប្រាសាទអង្គរ មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប ៕
© រក្សាសិទ្ធិដោយ thmeythmey.com