កីឡាអន្តរជាតិ
អន្តរជាតិ
Neuer ជា​អ្នកចាំទី​ល្អ​បំផុត​លើ​លោក ខណៈ De Gea ឈរ​លេខ​៥
30, Dec 2019 , 8:39 am        
រូបភាព
​ក្នុង​កីឡាបាល់ទាត់​អ្នកចាំទី ក៏​ជា​មុខតំណែង​ដ៏​សំខាន់បំផុត​មួយ​ដែរ ក្រៅពី​ខ្សែការពារ បម្រើ និង​ប្រយុទ្ធ​។ អ្នកចាំទី ជា​អ្នកការពារ​ចុងក្រោយ​ក្នុងការ​រារាំង​បាល់​មិន​ឲ្យ​ឆ្លង​ផុត​គំនូស​ទី​។



ក្រៅពី​ភាពរ​ហ័​រ​ហួន​ក្នុង​ការប្រើ​ដៃ ជើង ភ្នែក និង​ការ​ហក់​នោះ កីឡាករ​ដែល​ភាគច្រើន​ពាក់អាវ​លេខ​១​នេះ ត្រូវមាន​ភាព​ឆ្លាត​វៃ​ជាមួយ​ការចែក​បាល់​ទៅ​ឲ្យ​ដៃគូ​ដែលជា​អតិ​ភាព​ខ្ពស់ ក្នុង​យុគសម័យ​កីឡាបាល់ទាត់​ជឿនលឿន​។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​អ្នក​ចាត់​ទី​ល្អ​បំផុត​លើ​លោក​ចំនួន​១០​រូប​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​៖
 
១- Manuel Neuer វ័យ​៣៣​ឆ្នាំ ជា​អ្នកចាំទី​ដៃ​ទីមួយ​របស់ Bayern Munich និង​ជម្រើសជាតិ​អាល្លឺម៉ង់​



២- Gianluigi Buffon វ័យ​៤១​ឆ្នាំ អ្នកចាំទី​ក្រុម Juventus និង​ជា​អតីត​កីឡាករ​របស់​ជម្រើសជាតិ​អ៊ីតាលី​



៣- Hugo Lloris វ័យ​៣២​ឆ្នាំ អ្នកចាំទី Tottenham hotspur និង​ក្រុម​ជម្រើសជាតិ​បារាំង​



៤- Thibaut Courtois វ័យ​២៧​ឆ្នាំ អ្នកចាំទី Real Madrid និង​ជម្រើសជាតិ​បែលហ្ស៊ិក​



៥- David de Gea វ័យ​២៩​ឆ្នាំ អ្នកចាំទី Manchester United និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​



៦- Marc-André ter Stegen វ័យ​២៧​ឆ្នាំ អ្នកចាំទី Barcelona និង​ជម្រើសជាតិ​អាល្លឺម៉ង់​



៧- Alisson Becker វ័យ​២៧​ឆ្នាំ អ្នកចាំទី Liverpool និង​ជា​ម្រើ​ស​ជាតិ​ប្រេ​ស៊ី​ល​



៨- Keylor Navas វ័យ​៣៣​ឆ្នាំ អ្នកចាំទី Paris Saint-Germain និង​ជម្រើសជាតិ​កូ​ស្តា​រី​កា​



៩- Claudio Bravo វ័យ​៣៦​ឆ្នាំ អ្នកចាំទី Manchester City និង​ជម្រើសជាតិ​ស៊ី​លី​



១០- Kasper Schmeichel វ័យ​៣៣​ឆ្នាំ អ្នកចាំទី Leicester City និង​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​



Tag:
 ​អ្នកចាំទី
© រក្សាសិទ្ធិដោយ thmeythmey.com