អត្ថបទពាណិជ្ជកម្ម
រង្វាន់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ធ្វើ​ឲ្យ​លោក សំ សា​ម៉ាលី ទិញ​ផ្តាច់​គោយន្ត​១​គ្រឿង​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​
30, Dec 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​បុគ្គល​ម្នាក់ៗ​មាន​ក្តី​ស្រមៃ​ផ្សេងៗ​គ្នា ដោយ​ក្តី​ស្រមៃ​ខ្លះ​ចង់​មាន​លុយ​ច្រើន ដើម្បី​សម្រេច​អ្វីមួយ ប៉ុន្តែ​ខ្លះទៀត ត្រឹម​៤០​លាន​រៀល គឺ​ល្មម​គ្រប់គ្រាន់​។ តួយ៉ាង​កាលពី​ថ្ងៃទី​១៩ ខែធ្នូ កន្លងទៅនេះ លោក សំ សា​ម៉ាលី មុខរបរ​ជាជាង​សំណង់ និង បើក​គោយន្ត​ដឹក​ដី រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង បានឈ្នះ​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ធ្វើឱ្យ​គាត់​បានសម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​មួយ​។​
 
​លោក​ថា ទឹកប្រាក់​៤០​លាន​រៀល​នេះ លោក​នឹង​យកទៅ​ទិញ​គោយន្ត​១​គ្រឿង ដើម្បី​ដឹក​ដី​ចាក់​ឱ្យគេ ព្រោះនេះ​ជារ​បរយូរ​ឆ្នាំ​ហើយ ដែល​កន្លងមក​លោក​ធ្លាប់តែ​ស៊ីឈ្នួល ជួល​គោយន្ត​ត​ពី​គេ​មក​ចាក់ដី​. ប៉ុន្តែ​ពេលនេះ គោយន្ត​ដែលជា​ទ្រព្យ​ចុងក្រោយ ជា​ឆ្នាំងបាយ​សម្រាប់​គ្រួសារ​លោក​អាច​ទិញ​ផ្តាច់​បាន​ហើយ​។​
 
​លោក​បានបញ្ជាក់​ផងដែរ​ថា​៖«​អំឡុងពេល​បើក​គោយន្ត​ចាក់ដី​ឱ្យគេ ខ្ញុំ​ក៏​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ស្រាប់តែ​ឃើញ​ឈ្នះ​៤០​លាន ទាំង​ខ្ញុំ ទាំង​ម្តាយក្មេក ដែល​នៅ​ជិត អរ​រំភើប​ដល់​ស្រក់​ទឹកភ្នែក​ទៅហើយ​។ ខ្ញុំ​ក្រ​ណាស់ មិន​នឹកស្មានថា មានសំណាង​បាន​លុយ​ច្រើន​ម្ល៉ឹង​កាន់​ទេ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com