ពីនេះ ពីនោះ
ក្រុមប្រឹក្សាពិគ្រោះយោបល់ប្រុងយកកញ្ចប់ថវិកាសល់ទិញឡាន? សង់ស្ពានល្អជាង!
30, Dec 2019 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
នៅព្រឹកថ្ងៃចន្ទនេះ សំណាង និង សុធី មកដល់ហាងកាហ្វេនៅម៉ោង៧កន្លះព្រឹកដើម្បីចៀសវាងការស្ទះចរាចរណ៍។ ទាំងពីរនាក់មកដល់នៅម៉ោងប្រហាក់ប្រហែលគ្នា ដូច្នេះ គ្មាននរណាខឹងនឹងនរណាឡើយ។ នៅថ្ងៃនេះ សុធី និងសំណាង ឆ្ងល់ថា ហេតុអ្វីបានជាក្រុមប្រឹក្សាពិគ្រោះយោបល់មានបំណងចង់យកថវិកានៅសល់ទៅទិញឡាញវិញ។ សំណាង និងសុធី គិតថា ថវិកានៅសល់គួរប្រើប្រាស់ដើម្បីសង់ស្ពានវិញប្រសើរជាង។

 
 
 
សំណាង៖ អា សុធី ប៉ុន្មានថ្ងៃនេះ អញលឺគេនិយាយគ្រប់គ្នាពីរឿងដែលក្រុមប្រឹក្សាពិគ្រោះយោបល់គ្រោងស្នើសុំយកថវិកានៅសល់ក្នុងគម្រោងទៅទិញរថយន្តដើម្បីប្រើប្រាស់រួមគ្នាក្នុងសមាជិកក្រុមប្រឹក្សា។ រឿងពិតវាយ៉ាងម៉េចដែរអ្ហា អា សុធី? 
 
សុធី៖ អញអត់ច្បាស់ទេ អា សំណាង។ អានេះ សួរអញដូចអញដឹងគ្រប់រឿងអ៊ីចឹង។ អញគ្រាន់តែលឺតាមគេតាមឯងថា ក្រុមប្រឹក្សានេះមានកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ប្រចាំឆ្នាំ តែពួកគេចាយមិនអស់ ដូច្នេះ ពួកគេគ្រោងស្នើសុំទៅរដ្ឋាភិបាលដើម្បីយកកញ្ចប់ថវិកានៅសេសសល់ទៅទិញឡានជិះដើម្បីធ្វើការក្នុងហេតុផលដើម្បីបម្រើសេវា ឬផលប្រយោជន៍សង្គមណា អា សំណាង។ 
 
 
សំណាង៖ ផលប្រយោជន៍ទៀតហើយ អា សុធី។ ពាក្យនេះ អញលឺឡើងធុញហើយអាពាក្យជួយសង្គមនេះ។ អ្ហែងគិតថា ជួយមែនអត់? 
 
 
សុធី៖ អញម៉េចដឹងអ្ហា អា សំណាង។ អានេះ ចេះតែសួរហ្មង។ អញថា តាមគេតើ! ចុះអ្ហែងគិតម៉េច? 
 
 
សំណាង៖ អញលឺគេរិះគន់គ្រប់គ្នាគ្រាន់តែលឺក្រុមប្រឹក្សាចង់ទិញឡាននោះ។ អ្នករិះគន់ដែលអញលឺនឹងត្រចៀក ផ្តល់យោបល់ថា គួរទុកថវិកាដែលសល់នោះសង់ស្ពានវិញប្រសើរជាង ព្រោះភ្នំពេញមានទន្លេច្រើន តែខ្វះស្ពានឆ្លងច្រើនណាស់។ សង់ស្ពានច្រើន ជួយរំដោះចរាចរណ៍ និងជួយសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន ណា អា សុធី។ 
 
សុធី៖ អញក៏គាំទ្រគំនិតសង់ស្ពានដែរណា អា សំណាង។ 
 
 
នៅព្រឹកនេះ សំឡាញ់ទាំងពីរនាក់បែកគ្នានៅម៉ោង៩ព្រឹក ហើយអ្នកទាំងពីរសន្យាជួបគ្នានៅថ្ងៃស្អែក៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com