អត្ថបទពាណិជ្ជកម្ម
កម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូប ទទួលបានការគាំទ្រច្រើនពីមហាជន
× រាជធានីភ្នំពេញ៖ កម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូប រយៈពេល ២ថ្ងៃ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី បានទទួលការគាំទ្រយ៉ាងច្រើនកុះករពីអ្នកទស្សនា ជាពិសេសស្ដ្រីមេផ្ទះ និងអ្នកមានអាជីវកម្មផ្នែកបម្រើសេវាកម្មបោកគក់សម្លៀកបំពាក់ ដែលពួកគាត់ចង់បាននូវផលិតផលដែលមានគុណភាព អាចជួយរក្សាពណ៌ និងឲ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង ហើយជាពិសេសមានក្លិនក្រអូបដូចទឹក អប់ពីប្រទេសបារាំង។
កញ្ញា ពង្ស របៀប អ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូប និងជាប្រធានផ្នែកទីផ្សារម៉ាកផលិតផល នៃក្រុមហ៊ុន យូនីលីវើ បានឲ្យដឹងថា៖«គោលបំណងចម្បងនៃកម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូបរយៈពេល 2 ថ្ងៃ (28-29 ធ្នូ 2019) នេះ ក្រុមហ៊ុនចង់ឲ្យអតិថិជន និងអ្នកប្រើទូទៅ បានសាកល្បងផ្ទាល់នូវផលិតផល និងទទួលបានបទពិសោធន៍ថ្មី នៃផលិតផលដ៏ពិសេស ដែលនឹងជួយធ្វើឲ្យសម្លៀកបំពាក់ស្អាត ភ្លឺចែងចាំង ជួយឲ្យសាច់ក្រណាត់ទន់ល្មើយ និងរក្សាពណ៌ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរ ហើយមានក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង»។
កញ្ញាបន្តថា ផលិផលថ្មីដែលក្រុមហ៊ុនដាក់ចេញ រួមមានម្សៅសាប៊ូ វីសូពិសេស ទឹកអប់ថ្មី ដែលនឹងជួយធ្វើឲ្យការបោកគក់សម្លៀកបំពាក់របស់យើងបានស្អាតល្អ នឹងនៅតែភ្លឺចែងចាំង ហើយផ្ដល់ក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង។ បន្ថែមពីលើនេះ ប្រសិនបើអ្នកប្រើប្រាស់ ប្រើរួមគ្នាជាមួយនឹងទឹកក្រអូបខមហ្វតទឹកអប់ថ្មី នោះនឹងទទួលបានក្លិនទឹកអប់ដ៏ក្រអូប ធ្វើឲ្យសម្លៀកបំពាក់ក្រអូប ស្រស់ស្រាយជាប់បានយូរ សាច់ក្រណាត់ទន់ល្មើយ ហើយក៏អាចជួយរក្សាពណ៌ ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរផងដែរ។ ទឹកក្រអូបខមហ្វត មួយកញ្ចប់ អាចប្រើជាមួយអាវបានរហូត ២០ អាវ ដោយគ្រាន់តែត្រាំទុក ១០ នាទីសម្រាប់ទឹកចុងក្រោយ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com