អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ជា​អ្នកលក់​ផ្តាច់មុខ realme X2 Pro ដែល​បាន​បំពាក់​បច្ចេកវិទ្យា​ថ្មី ខ្លាំង និង​ចុងក្រោយបង្អស់​
30, Dec 2019 , 1:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Smart Axiata  នឹង​លក់​ផ្តាច់មុខ​ទៅលើ​ផលិត​ល​ផល realme ចេញ​ថ្មី​នេះ​គឺ realme X2 Pro ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​ចុងក្រោយបង្អស់​។
 
​ក្រុមហ៊ុន realme ទើបតែ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី ដំបូង​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា គឺ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Flagship ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន មាន​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ​។ ស្មា​ត​ហ្វូ​ន realme ម៉ូ​ឌែ​ល​ថ្មី​នេះ ត្រូវបាន​បំពាក់​ដោយ​អេក្រង់ 90Hz បច្ចេកវិទ្យា​សាក​ថាមពល 50W SuperVOOC វា​អាច​សាក​ថ្ម​បាន​លឿន​បំផុត​, បន្ទះ​ឈី​ប Snapdragon 855+, អង់​ផ្ទុក 12G RAM + ROM 256GB​វា​។ រីឯ​ប្រតិបត្តិការ​វិញ មាន​ល្បឿន​លឿន ទាំង​អេក្រង់ និង​បន្ទះ​ឈី​ប​។ 
 
realme X2 Pro បានឈ្នះ​ពានរង្វាន់​បច្ចេកវិទ្យា​ជាច្រើន នៅ​ទូទាំង​ពិភពលោក ហើយ​តែងតែ​ត្រូវបាន​គេ​យកទៅ​ប្រៀបធៀប ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃទៀត ដូចជា Oneplus 7T Pro និង iPhone ។ 
 
​មុន​ដាក់លក់​នៅ​កម្ពុជា realme X2 Pro បាន​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជាច្រើន ឲ្យ​ទន្ទឹងរង់ចាំ​ម៉ូ​ឌែ​ល​នេះ មកដល់​ទីផ្សារ​កម្ពុជា​ផងដែរ ដោយសារតែ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ផ្សព្វផ្សាយ​ពី​ម៉ូ​ឌែ​ល​មួយ​នេះ​។​
 
​ដូច​ការរំពឹងទុក នៅ​ទីបំផុត​ក្រុមហ៊ុន realme បាន​នាំ realme X2 Pro មកកាន់​ទីផ្សារ​កម្ពុជា កាលពី​ថ្ងៃបុណ្យ​ណូអែល​។ រឿង​មួយទៀត​ដែល​គួរឱ្យកត់សម្គាល់​នោះ គឺ ក្រុមហ៊ុន realme ក៏បាន​ប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន Smart Axiata ដោយ​ក្រុមហ៊ុន នឹង​ក្លាយជា​ដៃគូ​ផ្តាច់មុខ ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល realme x2 Pro ។ 
 



 
​តាមពិត វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​នោះទេ ដែល​ក្រុមហ៊ុន Smart Axiata និង realme បាន​សហការ​ជាមួយគ្នា ដ្បិត​ក្រុមហ៊ុន​ទាំងពីរ បានឱ្យ​តម្លៃ​ទៅលើ​ឥទ្ធិពល​វិជ្ជមាន ដែល​បច្ចេកវិទ្យា​បានរួម​ចំណែក បង្ក​ភាពងាយស្រួល ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​ថ្មី​។​
 
​ថ្វីបើ realme គឺជា​ម៉ាក​ថ្មី​សម្រាប់​វ័យក្មេង ប៉ុន្តែ​វា​ត្រូវបាន​ទទួលស្គាល់​ដោយ​ទីផ្សារ​ជាច្រើន​។ ដោយ​សម្រេចបាន​នូវ​កំណើន YOY រហូតដល់ 808% ក្រុមហ៊ុន realme បានបង្ហាញ មានគុណ​តម្លៃ​ពិសេស​របស់ខ្លួន នៅក្នុង​ឧស្សាហ​កម្មនេះ​។ ដូចដែល​បាន​គូសបញ្ជាក់​រួចមកហើយ​ថា realme នឹង​ក្លាយជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បាន​បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 5G Chipset ដោយ​ក្រុមហ៊ុន realme បន្ត​ស្វែងរក​បច្ចេកវិទ្យា​ល្អប្រសើរ​ជាង​មុន និង​ជឿជាក់​លើ​ថាមពល​នៃ​បច្ចេកវិទ្យា​។​
 
​ក្រុមហ៊ុន Smart Axiata ជា​ក្រុមហ៊ុន​ឈានមុខ​គេ ដោយ​ក្រុ​ហ៊ុន​នេះ​ជឿជាក់ថាបច្ចេកវិទ្យា​ជឿនលឿន នឹងធ្វើ​ឱ្យ​ជីវិត​រស់នៅ​របស់​ប្រជាជន មាន​មាន​ភាពងាយស្រួល នឹង​ទាន់សម័យ​ជាង​សម័យ​ជាង​មុន​។ 
 
​មិន​ចេះតែ​និយាយ​នោះទេ ក្រុមហ៊ុន Smart តែងតែ​បង្ហាញ​ជំនឿ​នេះ តាមរយៈ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​របស់​ខ្លួន ដើម្បី​ផ្តល់ជូន​បទពិសោធន៍​កាន់តែ​ប្រសើរ​ដល់​អតិថិជន ដោយ​បង្កើត​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សង្គម​របស់​យើង​។ ក្រុមហ៊ុន realme និង​ក្រុមហ៊ុន Smart ក៏​នឹងមាន​កិច្ចសហប្រតិបត្តិការ​គ្នា លើ​វិស័យ​ជាច្រើន​ទៀត នាពេល​អនាគត​។ យើង​អាច​ទន្ទឹងរង់ចាំ​មើលថា តើ​មាន​អ្វី​ពិសេស ក្រោយពី​ក្រុមហ៊ុន Smart នឹង realme សហការគ្នា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com