ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កង់ម៉ាស៊ីន ពីជំនាន់បារាំងមួយគ្រឿង កំពុងបង្អួតរាងនៅមុខហាងកាហ្វេទំនើប
× ភ្នំពេញ៖ លោក លន់ សុលីន តុបតែង វេតធីង កាហ្វេ ដោយតាំងកង់ម៉ាស៊ីនពីជំនាន់បារាំងមួយគ្រឿង La PERLE។ ក្រុមហ៊ុន La PERLE cycle បានចាប់ផ្ដើមផលិតកង់នៅប្រទេសបារាំង កាលពីទសវត្សរ៍១៩២០ ហើយចាប់ពីទសវត្សរ៍១៩៤០ La PERLE បែរទៅផលិតកង់ម៉ាស៊ីនថែមទៀត។ កង់ម៉ាស៊ីនរបស់ វេតធីង កាហ្វេ ជាប្រភេទដំបូងនេះហើយ (មុនឆ្នាំ១៩៥០)។ តាមពិត រោងចក្រ La PERLE នៅឃុំ Saint-Maur ខេត្ត Île-de-France លែងមានដំណើរការយូរហើយ ក៏ប៉ុន្តែអ្វីដែលមិនអាចបំបាត់ពីប្រវត្តិសាស្ត្រ គឺជ័យជម្នះរបស់លោក KOBLET Hugo លើព្រឹត្តិការណ៍ប្រណាំងជិះកង់ដ៏ល្បីជាងគេទូទាំងពិភពលោក Tour de France នៅឆ្នាំ១៩៥១ ដោយធាក់កង់កួស La PERLE ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក លន់ សុលីន ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com