ជាតិ
សង្គមជាតិ
លោក សួន បវរ ត្រូវតែងតាំងជាអនុរដ្ឋលេខាក្រសួងការពារជាតិ លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ
× តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ តែងតាំងលោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
លោក សួន បវរ ត្រូវបានដកចេញពីតំណែងអភិបាលខេត្តបន្ទាយមានជ័យ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបញ្ជូនទៅឲ្យបម្រើការងារនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែ រដ្ឋាភិបាល ពុំបានបញ្ជាក់ឡើយថា លោក សួន បវរ មានឋានៈអ្វីនៅក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ៕
Tag:
ព្រះមហាក្សត្រ
សួន បវរ
អភិបាលខេត្តបន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com