សេចក្តីអំពាវនាវ​៖ សូម​ប្រជា​នេសាទ​ទាំងអស់ មេត្តា​លែង​ត្រី​ដែលមាន​ស្លាក​សញ្ញា​សម្គាល់​នេះ ចូលទៅក្នុង​ទន្លេ​វិញ​ផង​
ជាតិ
សេចក្តីអំពាវនាវ​៖ សូម​ប្រជា​នេសាទ​ទាំងអស់ មេត្តា​លែង​ត្រី​ដែលមាន​ស្លាក​សញ្ញា​សម្គាល់​នេះ ចូលទៅក្នុង​ទន្លេ​វិញ​ផង​
30, Dec 2019 , 9:39 pm        
រូបភាព
  ​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​លោក ថាច់ ផា​ណា​រ៉ា ប្រធានការិយាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​។ រូបភាព​៖ ឈុត ឈា​ណា
​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​លោក ថាច់ ផា​ណា​រ៉ា ប្រធានការិយាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​។ រូបភាព​៖ ឈុត ឈា​ណា
​ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ 


 
​ជា​ប្រភេទ​ត្រី​ទឹកសាប​ដែលមាន​ស្រកា​ធំជាងគេ​នៅលើ​ពិភពលោក ត្រី​គល់រាំង​អាច​ធំ​លូតលាស់​ដល់​ប្រវែង​ដងខ្លួន​អតិបរមា​៣០០​ស​.​ម និង​មាន​ទម្ងន់​៣០០​គីឡូក្រាម​។ វា​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ​។ អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ​ថ្មីៗ​នេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល បាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​តាមដាន និង​លែង​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​នេះ ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។ សូម​ទស្សនា​វីដេអូ​ក្លី​ប​អំពាវនាវ​ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com