ជាតិ
សេចក្តីអំពាវនាវ៖ សូមប្រជានេសាទទាំងអស់ មេត្តាលែងត្រីដែលមានស្លាកសញ្ញាសម្គាល់នេះ ចូលទៅក្នុងទន្លេវិញផង បណ្ឌិត ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងលោក ថាច់ ផាណារ៉ា ប្រធានការិយាល័យ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល។ រូបភាព៖ ឈុត ឈាណា
× ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
ជាប្រភេទត្រីទឹកសាបដែលមានស្រកាធំជាងគេនៅលើពិភពលោក ត្រីគល់រាំងអាចធំលូតលាស់ដល់ប្រវែងដងខ្លួនអតិបរមា៣០០ស.ម និងមានទម្ងន់៣០០គីឡូក្រាម។ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជធ្ងន់ធ្ងរ។ អំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានបំពាក់ស្លាកសញ្ញាសម្គាល់ដើម្បីតាមដាន និងលែងត្រីប្រភេទជិតផុតពូជនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។ សូមទស្សនាវីដេអូក្លីបអំពាវនាវដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com