ជាតិ
រដ្ឋមន្ត្រី​មុខងារសាធារណៈ ស្នើ​ឲ្យ​ផ្អាក​ផ្ទេរ​ក្របខ័ណ្ឌ ឬ​ផ្លាស់ប្ដូរ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​
30, Dec 2019 , 10:59 pm        
រូបភាព
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ (ក្រសួងមុខងារសាធារណៈ)
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ (ក្រសួងមុខងារសាធារណៈ)
​ភ្នំពេញ​៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ស្នើ​ទៅ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ផ្អាក​ផ្ទេរ​ក្របខ័ណ្ឌ ឬ​ផ្លាស់ប្ដូរ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មួយរយៈ​សិន ដោយសារតែ​កំពុងមាន​ដំណើរ​ការរៀប​ចំ​ផ្ទេរ​រចនាសម្ព័ន្ធ និង​បុគ្គលិក ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។


 
​តាមរយៈ​លិខិត​ជូនដំណឹង ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ លោក ពេជ្រ ប៊ុនធិន បញ្ជាក់ថា ការផ្អាក​ផ្ទេរ​ក្របខ័ណ្ឌ​ឬ​ប្តូរ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ គឺ​រហូតដល់​ការរៀបចំ​ផ្ទេរ​រចនាសម្ព័ន្ធ​ថ្មី ដំណើរ​រួចរាល់​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​មុខងារសាធារណៈ ស្នើ​ឲ្យ​ផ្តល់ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ ដែល​កំពុង​បម្រើ​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាធម្មតា​សិន រហូតដល់​មាន​លិខិតបទដ្ឋាន​គតិយុត្តិ​ថ្មី​កំណត់​ពី​រចនាសម្ព័ន្ធ​មុខតំណែង និង​បុគ្គលិក​មក​ជំនួស​៕

Tag:
 ក្រសួង​មុខងារសាធារណ​
  មន្ត្រី​ថ្នាក់ក្រោម​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com