អត្ថបទពាណិជ្ជកម្ម
ឈ្នះ​ទឹកប្រាក់​៥០​លាន​រៀល​ពី​ស្រា​បៀ​កម្ពុ​ជាមុន​ឆ្លង​ឆ្នាំ លោក បឿ​ក ហឿ​យ នឹង​ទិញ​អលង្ការ និង​ទូរ​សព្ទ​ថ្មី​សម្រាប់​ប្រពន្ធ​កូន
30, Dec 2019 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកឈ្នះ​រង្វាន់​សេ​រ៊ី​ថ្មី ពី​ស្រា​បៀ​កម្ពុជា​ទឹកប្រាក់ ៥០ លាន​រៀល​ដំបូង​គេ​បង្អស់ ត្រូវបាន​រកឃើញ​ហើយ មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​មកដល់ គឺ​អ្នករស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​តែម្តង​។ 
 
​លោក បឿ​ក ហឿ​យ បុគ្គលិក​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​នៅ​រោងចក្រ Alpha ទីតាំង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​ពិតជា​មិន​នឹកស្មាន​ដល់ ហើយក៏​មិនបាន​ខ្វល់​ពី​រង្វាន់​ធំ​អី​ដែរ ព្រោះ​គាស់​ឃើញតែ​រង្វាន់​១​កំប៉ុង រាប់​ភ្លេច​ពី​ស្រា​បៀ​កម្ពុជា​។ ប៉ុន្តែ​លើក​នេះ​ខុសពី​សព្វដង ហើយ​ខ្ញុំ​សឹងតែ​មិន​ជឿ​ភ្នែក​របស់ខ្ញុំ​ដែរ តែ​វា​ជា​លេខ ៥០ លាន​រៀល​ពិតមែន​នៅលើ​ក្រវិល​កំប៉ុង​តែម្តង​»​។ 
 
​លោក​បន្តទៀតថា​៖«​នេះ​ពិតជា​សំណាង​ធំ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ហើយ​ជា​ទ្រព្យ​នាំ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី ដែល​នឹង​ចូលមក​ដល់​ឆាប់ៗ​នេះហើយ​មើលទៅ​»​។ 


 
​លោក​ក៏បាន​ប្រាប់​ដែរ​ថា ទឹកប្រាក់ ៥០ លាន​នេះ លោក​នឹង​យកទៅ​ទិញ ខ្សែក ខ្សែដៃ និង ចិញ្ចៀន ជា​កាដូ​ឱ្យ​កូនប្រុស​តែមួយគត់​របស់លោក ហើយ​កាដូ​ទូរ​សព្ទ​ដៃ​ថ្មី​មួយ ដល់​ប្រពន្ធ​របស់លោក​ផងដែរ​។ នៅសល់​ប៉ុន្មាន នឹង​យកទៅ​ទិញ​ដី​ទុក​ធ្វើស្រែ នៅ​ស្រុកកំណើត​របស់​ប្រពន្ធ​នៅឯ​ខេត្តព្រៃវែង គ្រាន់​បាន​អង្ករ​ហូប ពេល​វ័យ​ជ្រេ​បន្តិច​ទៅ​។ 
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ផលិតផល​ស្រា​បៀ​កម្ពុជា ក៏បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​លោក បឿ​ក ហឿ​យ ដែល​តែងតែ​ប្រើប្រាស់​ស្រា​បៀ​កម្ពុជា​កន្លងមកហើយ លោក​ក៏បាន​រំឭក​ដល់​អ្នក​ទៅ​ដើរលេង​ឆ្លង​ឆ្នាំ​២០១៩ ចូលឆ្នាំ​២០២០ សូមកុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង​ឱ្យសោះ​ព្រោះ​រង្វាន់​ធំ​តូច​ជាច្រើន បាន​បញ្ចេញ​ទៅលើ​ទីផ្សារ​ទូទាំងប្រទេស ដើម្បី​អបអរសាទ​ឆ្នាំ​ថ្មី​ជាមួយ​អតិថិជន ដែល​និយម​ពិសា​ស្រា​បៀ​កម្ពុជា​។  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com