ពីនេះ ពីនោះ
«សកល»និង«សាកល»ប្រើមួយណាក៏ត្រឹមត្រូវដូចគ្នាដែរ 
×![]()
គ្មានអ្វីដែលត្រូវងឿងឆ្ងល់ ចំពោះពាក្យ«សកល»និង«សាកល» ថាសរសេរមួយណាត្រូវ ហើយសរសេរមួយណាខុសនោះទេ។ វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះ ប្រើបានដូចគ្នា ហើយមានន័យដូចគ្នា។
«សកល»ឬ«សាកល»ប្រើជាកិរិយាសព្ទវិសេសន៍ និងប្រើជាគុណសព្ទ មានន័យថា ដែលទូទៅ,ទាំងអស់,ទាំងមូល និងទាំងគ្រប់។ សកលវិទ្យាល័យ, ល្បែងសាកល(ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល),សកលទិន(ថ្ងៃទាំងមូល,ពេញមួយថ្ងៃ), សកលទ្វីប(ទ្វីបទាំងអស់,គ្រប់ទ្វីប),សកលលោក (លោកទាំងមួល),សកលវិជ្ជា ឬសកលវិទ្យា (វិជ្ជាសកល)៕
© រក្សាសិទ្ធិដោយ thmeythmey.com