ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើស្ត្រីមានផ្ទៃពោះគួរបរិភោគអ្វីខ្លះដើម្បីការពារភ្នែក?
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចការពារភ្នែកក្នុងពេលមានផ្ទៃពោះ។
តើមានអ្វីខ្លះទៅ?
1. អ្នកត្រូវតែបរិភោគអាហារដែលមានវិតាមីនAដូចជា ការ៉ុត ឬថ្លើមសត្វជាដើម។
2. អ្នកត្រូវតែពិសារអាហារដែលមានវិតាមីនB1 ព្រោះវាមិនត្រឹមតែល្អចំពោះភ្នែកអ្នក ហើយថែមទាំងល្អចំពោះការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃទៀតផង។
3. អាហារដែលមានវិតាមីនB2 ក៏អ្នកត្រូវតែបរិភោគឱ្យបានច្រើនដែរដូចជាទឹកដោះគោ សណ្តែកបារាំង ឬបន្លែបៃតងជាដើម ព្រោះវាសុទ្ធតែអាចការពារភ្នែកអ្នកឱ្យភ្លឺ។
4. ចុងក្រោយអ្នកត្រូវតែបរិភោគផ្លែឈើនិងបន្លែដែលមានវិតាមីនCឱ្យបានច្រើន ព្រោះវាអាចការពារភ្នែកអ្នកមិនឱ្យកើតជំងឺផ្សេងៗ។ ដូចនេះ អាហារទាំងនេះ អ្នកគួរតែពិសារ ទើបអាចការពារភ្នែករបស់អ្នកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com