លោកអ្នកនៅតែមានឱកាសក្នុងការដាក់ពាក្យចាប់ពីឥឡូវនេះមានរហូតដល់ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២០ ដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់នៃកម្មវិធី Cambodian Net Idol ។
ជាមួយនិងរង្វាន់ដែលមានតម្លៃរហូតទៅដល់ ៣៥,០០០ ដុល្លារ ដែលគ្មានអ្វីគួរឲ្យឆ្ងល់ថា ហេតុអ្វីបានជាត្រូវប្រកាសស្វែងរកបេក្ខភាពក្នុងកម្មវិធីដំបូងគេបង្អស់គឺ Cambodian Net Idol ដោយ Yes 018 តាមរយៈអ៊ីនធឺណេតនោះទេ។ គោលបំណងចម្បង គឺដើម្បីពង្រីកវិស័យមួយនេះឲ្យបានទំលំទូលាយបន្ថែមទៀត ហើយមិនត្រឹមតែប៉ណ្ណោះគឺធ្វើឱ្យ Net Idols ឈានទៅដល់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ។ ក្នុងនោះផងដែរក្រុមហ៊ុន Cake Experiential Cambodia និង ក្រុមហ៊ុន Yes 018 បានសហការគ្នាជាដៃគូដើម្បីផ្តល់នូវទម្រង់ប្រើប្រាស់មួយ ដើម្បីជួយអភិវឌ្ឍអ្នកដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការជូនដំណឹងអំពីការពន្យាពេលសម្រាប់ការចុះឈ្មោះចូលរួមនៃកម្មវិធី ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២០ ខាងមុខ នេះ ។ ហើយការបង្ហាញនូវសម្ថតភាពរបស់បេក្ខជននីមួយៗក៏កំពុងទន្ទឹងរង់ចាំ ឱកាសដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់នៃកម្មវិធី Cambodia’s Net Idol ។
ជាមួយវគ្គទី ១ បានគ្រោងទុកសម្រាប់ការចាក់ផ្សាយនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០។
លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia មានប្រសាសន៍ថា៖«ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួមព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើននៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំណុចនេះ ហើយគោលដៅរបស់យើង គឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍និងបណ្តុះបណ្តាលជាមួយយើង ។ លោក សូមប្រកាសជាផ្លូវការនូវការពន្យាពេលនៃកាចុះឈ្មោះការប្រកួតកម្មវិធីនេះ គឺក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកមានសមត្ថភាពក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់»។
កម្មវិធីផ្សាយលើកដំបូងនិងធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ផេក Yes 018 ហើយកម្មវិធី Net Idol និងបង្ហាញជូន Influencers ទាំងអស់ ១២ រូប ក្នុងការប្រកួតប្រជែងគ្នាដើម្បីឈ្នះប្រាក់រង្វាន់, កិច្ចសន្យា និងរង្វាន់ជាច្រើនក្នុងវគ្គនីមួយៗប្រចាំសប្តាហ៍។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានិងដាក់ពាក្យចូលរួមកម្មវិធីនេះឱ្យបានមុនថ្ងៃទី ៥ ខែមករាឆ្នាំ ២០២០។
ទាំងនេះគឺជាវិធីដែលធ្វើឱ្យឈ្មោះរបស់លោកអ្នកមានភាពល្បីល្បាញក្នុងការក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង ១០ រូបចុងក្រោយ នៃកម្មវិធី Cambodai Net Idol៖
Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ ១ នាទីលើហ្វេសប៊ុក!
សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដឹងអំពីអ្នក។
បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!
Hashtag #CambodianNetIdol នៅក្នុងការផុសរបស់អ្នកហើយប្រាប់ឈ្មោះរបស់អ្នកដូចជា Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។
សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក Cambodia Net Idol
https://www.facebook.com/NetIdolKH/ សម្រាប់ព័ត៌មានបន្ថែម ។ សូមផ្ញើរ វីដេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឲ្យបាត់បង់ឱកាសក្នុងក្លាយជា Cambodia Net Idol បន្ទាប់ !
(អត្ថបទពាណិជ្ជកម្ម)