អន្តរជាតិ
ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​លើក​ង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បានសម្លាប់​មនុស្ស ២៥ នាក់​
31, Dec 2019 , 1:39 pm        
រូបភាព
រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper (រូប​ឆ្វេង) ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីណតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper (រូប​ឆ្វេង) ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីណតោន កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​នៅ​ថ្ងៃ​ចន្ទ​នេះ កងជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បានធ្វើការ​សងសឹក​តប​ទៅនឹង​ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក​លើ​មូលដ្ឋាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​។ ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​នេះ​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច ២៥ នាក់​ស្លាប់បាត់​បង់ជីវិត​។​

 
​ការព្រមាន​របស់​ក្រុម Kataeb Hezbollah នេះ​បាន​ធ្វើឡើង នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​សហរដ្ឋអាមេរិក​ថា​ជាការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ីរ៉ាក់ និង​អាច​ចាត់ទុកថា​ជា​សកម្មភាព​ភេរវកម្ម​។​
 
​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Mark Esper បាន​អះអាងថា​ពិតជា​មានការ​វាយប្រហា​រ​តាម​អាកាស​នេះ​មែន នៅពេលដែល​លោក​ឆ្លើយ​ទៅកាន់​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
 
​លោក​បាន​និយាយថា យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​ចំ​គោលដៅ ៣ កន្លែង​របស់​ក្រុម Kataeb Hezbollah នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់ និង​គោលដៅ ២ កន្លែង​ទៀត​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។​
 
​លោក Esper បាន​បញ្ជាក់ថា គោលដៅ​ទាំងនេះ​គឺជា​កន្លែង​ស្ដុក​អាវុធ និង​ជា​កន្លែង​បញ្ជា និង​គ្រប់គ្រង​របស់​ក្រុម Kataeb Hezbollah​។​
 
​ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក​នេះ​បាន​ធ្វើឡើង​ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុ​ក​កែ​ត​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​លើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ដែល​បានធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ដែលមាន​កុងត្រា​ជាមួយនឹង​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ម្នាក់​ស្លាប់បាត់​បង់ជីវិត​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បានបញ្ជាក់​ប្រាប់​លោក​ប្រធានាធិបតី Donald Trump នៅ​រមណីយដ្ឋាន​កម្សាន្ត​ក្នុង​រដ្ឋ Florida ដែល​លោក Trump សម្រាក​លំហែកាយ​ថ្ងៃ​ឈប់សម្រាក​ថា មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នោះបាន​រង​ការវាយប្រហារ​ជាច្រើន​ដង​។​
 
​ក្រុម Kataeb Hezbollah គឺជា​ផ្នែក​មួយ​នៃ​កងជីវពល​ដែល​ហាមឃាត់​ដោយ​រដ្ឋ ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គេ​ស្គាល់​ថា​ជា «​កងកម្លាំង​ប្រជាជន​ចល័ត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com