អត្ថបទពាណិជ្ជកម្ម
Mascot ខ្លា​ទាំង ៦ របស់ PassApp ដើរ​ពេញទី​ក្រុង​កោះ​ពេជ្រ​ពេញ​មួយថ្ងៃ ចែក​បណ្ណ​បញ្ចុះតម្លៃ​ជូន​អ្នកប្រើប្រាស់ App ខ្លួន​
31, Dec 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩៖ Mascot ខ្លា​ទាំង ៦ របស់ PassApp បានធ្វើ​យុទ្ធនា​ការចុះ​ចែក​បណ្ណ​បញ្ចុះតម្លៃ​(Coupon) ជូន​អ្នកប្រើប្រាស់ App របស់ខ្លួន នៅ​ទីក្រុង​កោះ​ពេជ្រ​ពេញ​មួយថ្ងៃ​។ ការចុះ​ចែក​នេះ​ធ្វើឡើង​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​សកល ២០១៩-២០២០ ខាងមុខនេះ​។
 
​គួរ​រម្លឹក​ផងដែរ​ថា PassApp គឺជា​ក្រុមហ៊ុន​កក់​ការធ្វើដំណើរ តាមរយៈ​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​នៅ​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​។ ក្នុងនោះ PassApp បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​ការផ្ដល់​ចំណូល​បន្ថែម ជូន​បងប្អូន​ដែលជា​រត់​កង់​បី ឥណ្ឌា និង​ខ្មែរ និង​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​ទៀត​។ 
 
PassApp បានផ្ដល់​បទពិសោធន៍​ការរស់នៅ​យ៉ាង​ងាយស្រួល ជូន​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​បង្កើតឡើង​។ ប្រជាជន អាច​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​បាន​យ៉ាង​ងាយស្រួល ជាមួយនឹង PassApp ជុំវិញ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​។​
 
​ថ្មីៗ​នេះ ក្រុមហ៊ុន PassApp ក៏​ទើបនឹង​ទទួលបាន​ពានរង្វាន់​ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ ២០១៩ (ABA) លើ​ផ្នែក Digitalized MSME ក្នុង​វិស័យ ICT (Information and communications technology) ផងដែរ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com