អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា​មានជ័យ ចូលរួម​លើកកម្ពស់​ការថែទាំ​និង​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​
31, Dec 2019 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញៈ បណ្តាញ​មន្ទីរពេទ្យ​សម្ភព​សោភា ដែល​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​វេជ្ជសាស្ត្រ ២៤​ម៉ោង​លើ​សេវា​ថែទាំ ការពារ​និង​ព្យាបាល​ជំងឺ បាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​១៩៩២​មក​។ តាមរយៈ​ការចូលរួម​លើកកម្ពស់​ការថែទាំ​និង​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​និង​លើកស្ទួយ​វិស័យ​សុខាភិបាល​នោះ មន្ទីរពេទ្យ​សម្ភព​សោភា បាន​ពង្រីក និង​ដំណើរការ​សាខា​ថ្មី​មួយទៀត គឺ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៦៧ មហាវិថី សម្តេច​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
 
​មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា​មានជ័យ មាន​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឯកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់​បទពិសោធន៍​យូរ​ឆ្នាំ ដែល​បានបញ្ចប់​ការសិក្សា​ពី​បរទេស និង​ក្នុងប្រទេស​ព្រមទាំង​មាន​បុគ្គលិក​ផ្តល់​សេវា​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល ប្រកបដោយ​គុណធម៌ និង​សុជីវៈធម៌​។ មន្ទីរពេទ្យ​សម្ភព​សោភា​មាន​បំពាក់​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាន់សម័យ​ទំនើប​ចុងក្រោយ​ស្របតាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ និង​ប្រព័ន្ធគ្រប់គ្រង​និង​ប្រតិ​ប​ត្ត​ការងារ​មន្ទីរពេទ្យ ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។ 
 
​សូមជម្រាបថា​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា មានជ័យ បាន​ដំណើរ​ការផ្តល់សេវា​ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០១៩ និង​បាន​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ​។​
 
​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា មានជ័យ បាន​មានប្រសាសន៍ថា​៖«​សម្ភព​សោភា មានជ័យ មាន​ផ្តល់​សេវា​ថែទាំ មុន​សម្រាលកូន​និង​ក្រោយ​សម្រាលកូន មាន​ពិនិត្យ​ពិគ្រោះ​ជំងឺ ព្យាបាល​ជំងឺ​ទូទៅ វះកាត់ ជំងឺ​កុមារ​និង​ទារក​ទើប​កើត  ដោយ​គ្រូពេទ្យ​ឯកទេស​មានបទពិសោធន៍​ច្រើន​ឆ្នាំ ។ លើសពីនេះ មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា មានជ័យ យើងខ្ញុំ​មាន​ផ្តល់​សេវា ពិនិត្យ​អេកូ ស្ត្រី​មាន​ផ្ទៃពោះ ជំងឺ​បេះដូង ទារក​ទើប​កើត​។​ចំណែក​បន្ទប់​ធំ​ទូលាយ ស្អាត និង​មាន​ផាសុកភាព​»​។​


 
​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា​៖«​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ប្រកបដោយ​គុណធម៌ និង​ទំនុកចិត្ត​យ៉ាង​កក់ក្តៅ​ពី​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដែល​ផ្តោតលើ​គុណភាព ប្រ​សិ​ទិ្ឋ​ភាព និង សុវត្ថិ​ភាពជា​ចំបង​»​។​
 
​សូមជម្រាបថា សាខា​មន្ទីរពេទ្យ​សម្ភព​សោភា​មាន​មន្ទីរពេទ្យ​សម្ភព​សោភា​ទី​១,​សម្ភព​សោភា​វី​អាយ​ភី និង សម្ភព​សោភា ហ្គោល ដែលមាន​ទីតាំងនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ចំណែក​មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា​មានជ័យ ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
 
​ចំណងជើង​រូ​បថ​តៈ​មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា មានជ័យ ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៦៧ មហាវិថី សម្តេច​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com