ជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក ទៀតហើយ​! រដ្ឋបាល​ជលផល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទិញ​ត្រី នៅ​ដើមឆ្នាំ​២០២០
31, Dec 2019 , 7:19 pm        
រូបភាព
ការនេសាទត្រី នៅរដូវត្រីឡើង។ (រូបភាពីទំព័រហ្វេសប៊ុករបស់លោក Eng Cheasan នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩)
ការនេសាទត្រី នៅរដូវត្រីឡើង។ (រូបភាពីទំព័រហ្វេសប៊ុករបស់លោក Eng Cheasan នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩)
​ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ ប្រហុក ផ្អក នៅ​រដូវ​ត្រី​ឡើង នៅ​ដើមឆ្នាំ​២០២០​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋបាល​ជលផល​ពិនិត្យ​លើ​ស្ថានភាព​ទឹក​បឹង​ទន្លេសាប ឃើញថា តាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល អាច​នេសាទ​ត្រី​បាន​ច្រើន ចាប់ពី​ថ្ងៃទី​១​ដល់ទី​៦ មករា ឆ្នាំ​២០២០​។​

 
​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ពលរដ្ឋ​នឹង​នេសាទ​ត្រី​បាន​ច្រើន ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ គ្មាន​ភ្លៀង ឬ​ទទួលរង​នូវ​ឥ​ទិ្ធ​ពល​ព្យុះ ។ «​ពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ជាដើម អាច​ទិញ​ទុក​ផ្អក ប្រហុក ទុក​ឲ្យ​បាន​រួសរាន់​»​។ នេះ​បើតាម​ការអំពាវនាវរ​បស់​រដ្ឋបាល​ជលផល ដែល​ចេញ​នូវ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​នេះ​៕ 

Tag:
 ជលផល​
  ត្រី​
  ប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com