ជាតិ
សិល្បះ
ស្ថានទូត​អាមេរិក​៖ មរតក​របស់លោក ស៊ីន សេដ្ឋា​កុល នឹងត្រូវ​បាន​ចងចាំ​រហូត​ទៅ​
01, Jan 2020 , 10:30 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក ស៊ីន សេដ្ឋាកុល​។ ក្នុង​ខ្លឹមសារ ស្ថានទូត​បានបញ្ជាក់​ថា លោក ស៊ីន សេដ្ឋ​កុល  គឺជា​អ្នក​ស្នង​មរតក​នៃ​បទ​ចម្រៀង ១៣០​បទ  របស់លោក ស៊ីន ស៊ី​សាមុត ដែល​ត្រូវជា​ជីតា​បង្កើត​។

 
«​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់លោក​និង​ប្រជាជន​កម្ពុជា​។ មរតក​របស់គាត់​នឹងត្រូវ​បាន​ចងចាំ​រហូត​ទៅ​»​។ នេះ​សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​អាមេរិក​។​
 
​កាលពី​ខែមេសា ឆ្នាំ​២០១៥ លោក ស៊ីន សេដ្ឋាកុល បាន​តំណាងឱ្យ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត តាមរយៈ​ការសម្ដែង​បទ​ចម្រៀង «​ចំប៉ា​បាត់ដំបង​» និង​បទ «​កុំ​ស្មាន​បង​ភ្លេច​» នៅ​ទីក្រុង​ញូវយ៉ក​(New York City) នៅ​ទីក្រុង​ជឺ​ស៊ី​(Jersey City)  នៅ​ឡូ​វែ​ល​(Lowell) និង​នៅ​ស៊ី​ល​វើ ស្ព្រី​ង​(Silver Spring) ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចាំងភាពយន្ត «​កុំ​ស្មាន​បង​ភ្លេច​៖​ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​»​។ 
 
​សូមបញ្ជាក់ថា លោក ស៊ីន សេដ្ឋា​កុល បានទទួល​មរណភាព​ក្នុង​អាយុ​៣៧​ឆ្នាំ ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត នា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ចន្ទ ទី​៣០​ខែធ្នូ​៕

Tag:
 ស៊ីន សេដ្ឋ​កុល​
  សិល្បៈ​
 ​ចម្រៀង​
  អាមេរិក​
  សព​
  សារ​រំលែក​ទុក្ខ​
© រក្សាសិទ្ធិដោយ thmeythmey.com