ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បាន​កូនប្រុស ឬ​កូនស្រី​? បើ​ចង់​អ្នក​គួរ​ធ្វើ​បែបណា​?
01, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ចម្លើយ យ៉ាងខ្លី គឺ​មិនមាន​នោះទេ មិនមាន​គូស្នេហ៍​ច្រើន​ប៉ុន្មាន​នោះទេ ដែល​អាច​ទទួល​បានកូន​ប្រុស ឬ​ស្រី​តាម​បំណង​ចង់បាន​នោះ​។ មានការ​ផ្ដល់យោបល់​ខ្លះ​បាន​លើកឡើងថា អ្វី​គ្រប់យ៉ាង​ដែល​ចាប់ពី​របប​អាហារ​ដែល​ស្ត្រី​ញ៉ាំ រហូតដល់​ស្ទីល​ក្នុងការ​រួមភេទ អាច​ជះឥទ្ធិពល​ដល់​ភេទ​របស់​ទារក តែ​ទ្រឹស្តី​ទាំងនេះ​នៅតែ​មិនមាន​ភស្តុតាង​ច្បាស់លាស់​អ៊ីចឹង​។​


 
​ដូចគ្នានេះដែរ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការកំណត់​ពេលវេលា​នៃ​ការ​រួមភេទ​ទាក់ទង​ទៅនឹង​ការបញ្ចេញ​អូវុល ដូចជា​រួមភេទ​មួយ​ថ្ងៃមុន​បញ្ចេញ​ពង​អូវុល​អាច​ទទួល​បានកូន​ប្រុស ឬ​ខិត​កាន់តែ​ទៅជិត​ពេល​បញ្ចេញ​អូវុល​អាច​ទទួល​បានកូន​ស្រី តែ​វា​ហាក់ដូចជា​មិនបាន​ផល​នោះទេ​។​
 
​ជាការ​កម្រ គូ​ស្វាមីភរិយា​បាន​ប្រឈមមុខ​នឹង​បញ្ហា​មួយ ដែល​ដឹងថា​ពួកគេ​អាចមាន​លក្ខណៈ​ហ្សែ​ន​ដែល​អាច​ឲ្យ​មានកូន​តែ​ភេទ​ណាមួយ ដែលជា​ធម្មតា គឺ​ភេទ​ប្រុស​។​
 
​នៅក្រោម​កាលៈទេសៈ​ពិសេស​នេះ​គូ​ស្វាមីភរិយា​អាច​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​ឱកាស​នៃ​ការ​មានកូន​ស្រី ឧទាហរណ៍ ៖
 
• ការធ្វើ​រោគវិនិច្ឆ័យ​ហ្សែ​ន​មុនពេល​ការបង្ក​កំណើត​៖ ជាមួយនឹង​បច្ចេកទេស​នេះ​ដែល​គេ​ប្រើការ​រួមបញ្ចូល​គ្នា​នៃ​ការបង្ក​កំណើត​នៅក្នុង​មន្ទីរ​ពិសោធ​ន៏ ឲ្យ​ដឹងថា​ជា​កូនប្រុស ឬ​ស្រី​ជាមុនសិន ទើប​បញ្ចូល​ឲ្យ​បង្ក​កំណើត​ក្នុង​ស្បូន​របស់​ម្តាយ​។​
• តម្រៀប​មេជី​វិត​ឈ្មោល​៖ បច្ចេកទេស​តម្រៀប​មេជី​វិត​ឈ្មោល ហើយ​ជម្រុះ​មេជី​វិត​ឈ្មោល​ដែលមាន​លក្ខណៈ​សេនេទិច ដែល​អាច​ដក​ភេទ​ដែល​មិន​ចង់បាន​ចេញ​។​
 
​បើទោះជា​លទ្ធភាព​នៃ​ការ​បច្ចេកទេស​ទាំងនេះ​ក៏ដោយ​តែ​ពួកគេ​កម្រ​នឹង​ប្រើ​វា​ណាស់​ប្រសិនបើ​ការចង់បាន​កូនប្រុស ឬ​ស្រី​គឺ​គ្រាន់តែ​ជា​ហេតុផល​តែមួយគត់​នោះ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com