ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ម៉ាក់​ត្រូវ​យល់ដឹង ប្រយ័ត្ន​កូន​កើត​ស្ត្រេ​ស​ដោយ​មិនដឹង​ខ្លួន​
01, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រេ​ស គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ដែល​មិនអាច​ចៀស​វា​បាន ទោះបីជា​កុមារ​ក៏ដោយ​។ ដូចនេះ ការសិក្សា​ពី​របៀប​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ស្ត្រេ​ស​អំឡុងពេល​កុមារភាព អាច​នាំ​ឲ្យ​កូន​មាន​សុខភាព​ល្អប្រសើរ​បានយូ​រ​អង្វែង​។​


 
​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​អំពី​វិធីសាស្ត្រ​ចិញ្ចឹម​កូន ដើម្បី​ការពារ​កូន​ពី​រោគ​ស្ត្រេ​ស​ដូចខាងក្រោម​នេះ ៖
 
– បង្រៀន​កុមារ​ពី​ដំណោះស្រាយ និង​ជំនាញ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​
– ផ្តល់​កុមារ​នូវ​ឳ​កាស ដើម្បី​សិក្សា​ពី​កំហុស ប៉ុន្តែ​សូម​ប្រាកដថា អ្នក​បានកំណត់​នូវ​ការរំពឹងទុក​យ៉ាង​ត្រឹមត្រូវ​។​
– ជំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ ជំរុញ​នូវ​ទំនាក់ទំនង​ល្អ​ជាមួយនឹង​សមាជិកគ្រួសារ មិត្ត​ភិ​កក្ត និង​មិត្ត​រួម​ថ្នាក់​
– អប់រំ​កូន​របស់​អ្នក​ក្នុង​ផ្លូវ​វិជ្ជមាន ហើយ​សូម​ប្រាកដថា កូន​របស់​អ្នកមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​
– បង្រៀន​កូន​របស់​អ្នក​ពី​របៀប​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ក្នុង​មធ្យោបាយ​មួយ​ល្អ​
– ផ្តល់នូវ​ចំណីអាហារ​ត្រឹមត្រូវ និង​លំ​ហាត់ប្រាណ​គ្រប់គ្រាន់ ហើយ​សូមកុំ​ភ្លេច​នូវ​ពេលវេលា​សម្រាប់​ការសប្បាយ បន្ធូរ​អារម្មណ៍ និង​បង្កើត​នូវ​អ្វី​ថ្មី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com