ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! គន្លឹះ​ងាយៗ​ជួយ​ឱ្យ​សក់​ដុះ​ក្រាស់​ឆាប់រហ័ស​
02, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ស្ត្រេ​ស ការប្រើប្រាស់​ឧបករណ៍ ក៏ដូចជា​ផលិតផល​លេង​ម៉ូដ​សក់​មួយចំនួន ព្រមទាំង​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជះឥទ្ធិពល​មិនល្អ​លើ​សុខភាព​សក់​ដែលនាំឱ្យ​ស្ដើង​ជាង​មុន​ផងដែរ​។​


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​បញ្ហា​សក់​ស្ដើង​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​សក់​ដុះ​ក្រាស់​ឆាប់រហ័ស ៖
 
១. ស៊ុត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​គោះ​បំបែក​ស៊ុត​ចំនួន ១ ឬ ២ គ្រាប់ រួច​កូរ​វា​ជាមុនសិន សឹម​លាប​ម៉ាស្សា​លើស​ក់​និង​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មតា​។​
 
២. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែកក្បាល​ស្អាត​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​
 
៣. ផ្លែ​បឺ​រ​

​កិន​សាច់​ផ្លែ​បឺ​រ​ឱ្យ​ម៉ដ្ត រួច​សឹម​លាប​ម៉ាស្សា​លើ​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​។​
 
៤. ទឹកក្រូច​ស្រស់​
 
​ចូរ​ច្របាច់​ក្រូច​ស្រស់ៗ​ដើម្បី​យក​ទឹក រួច​លាប​លើ​ស្បែកក្បាល​និង​សក់​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៥. ប្រេង​អូ​លីវ​

​មួយ​ម៉ោង​មុនពេល​ងូតទឹក ចូរ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​ស្បែកក្បាល​របស់​អ្នក​។ ទុកចោល​មួយស្របក់​សិន សឹម​កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com