ជាតិ
សង្គមជាតិ
តុលាការ ដាក់ទោស​មួយជីវិត លើ​ស្ត្រី​ដែល​សម្លាប់​មិត្តភក្តិ ហើយ​កាត់​សាកសព​យកទៅ​លាក់​ក្នុង​ទូទឹកកក​
01, Jan 2020 , 3:06 pm        
រូបភាព
ស្រ្តីជាឃាតក ពេលត្រូវបានសមត្ថកិច្ច នាំទៅកាន់ផ្ទះរបស់នាង ដើម្បីឲ្យនាងឲ្យធ្វើត្រាប់ តាមហេតុការដែលខ្លួន បានសម្លាប់មិត្តភក្តិ
ស្រ្តីជាឃាតក ពេលត្រូវបានសមត្ថកិច្ច នាំទៅកាន់ផ្ទះរបស់នាង ដើម្បីឲ្យនាងឲ្យធ្វើត្រាប់ តាមហេតុការដែលខ្លួន បានសម្លាប់មិត្តភក្តិ
​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ទៅលើ​ស្រី្ត​ឈ្មោះ ស៊ិន សុផល ដែល​សម្លាប់​មិត្ត​ភ​ក្ភិ ហើយ​កាត់​ជា​បំណែកៗ យកទៅ​លាក់ទុក​ក្នុង​ទូទឹកកក រួម​ព្រលះ​ច្រក​ថង់​ខ្មៅ និង​បន្ទាប់មក យក​សាកសព​សា​បំណែកៗ​ទាំងនោះ ដាក់​ក្នុង​ថង់​ខ្មៅ យកទៅ​បោះចោល​ក្នុង​ទន្លេ​។ យោងតាម​សាលក្រម ដែល​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ តុលាការ ក៏បាន​តម្រូវ​ឲ្យ​ស្ត្រី​ជា​ឃាតក​រូបនេះ បង់ប្រាក់​១២០​លាន​រៀល​ផងដែរ​។


 
​សវនាការ​ជំនុំជម្រះ​លើ​ពិរុទ្ធជន​ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​បទ​ចោទ​ឃាតកម្ម​គិតទុក​មុន​។ ក្រោយ​បញ្ចប់​សវនាការ តុលាការ មិនបាន​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយបាន​លើកយក​មក​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុង​អង្គ​សវនាការ​នាពេលនោះ ស្ត្រី​ជា​ឃាតក បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត្ដិ​អំពើ​ឃាតកម្ម​ដូច​ការចោទប្រកាន់​មែន​។ 
 
​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​ហាង​អ៊ុតសក់​មួយកន្លែង​ក្នុង​ផ្សារ​ចាស់​។ ជនរងគ្រោះ ជា​ស្ត្រី​មេម៉ាយ (​មានកូន​ស្រី​ម្នាក់​) ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​ជា​ឃាតក បានសម្លាប់​ជនរងគ្រោះ កាលពី​អំឡុង​ខែ​ខែមិថុនា ឆ្នាំ​២០១៩៕ 
 

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com