ជាតិ
ចូលរួម​បោះឆ្នោត​! តើ​ទីក្រុង​ណា ដែល​រៀបចំ​ពិធី​ចូលឆ្នាំ​សកល​២០២០​ល្អ​ជាងគេ​?
01, Jan 2020 , 10:39 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​» (Best Countdown City of The Year) ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ចូលឆ្នាំថ្មី​២០២០​។


 
​កម្មវិធី​ប្រកួតប្រជែង​នេះ រៀបចំឡើង​ដោយ​ផ្អែកលើ​លក្ខណៈពិសេស​មួយចំនួន ដូចជា ការតុបតែង​រចនា អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ភាព​ពេញចិត្ត និង​ការសប្បាយរីករាយ​រប​ស់​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកចូលរួម​ទាំងអស់​។​
 
​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​បោះឆ្នោត​គាំទ្រ​ទីក្រុង​ណាមួយ ដែល​ខ្លួន​ពេញចិត្ត​ជាងគេ​។ 
 
​បើ​លោកអ្នក​ចង់​ចូលរួម​បោះឆ្នោត សូម​ចូលទៅ​កាន់ តំណ​ភ្ជាប់​នេះ (Link ) http://bestcountdowncity.cambodiacleancity.gov.kh/
 

Tag:
 ប្រកួត​ទីក្រុង​ល្អ​ជាងគេ​
© រក្សាសិទ្ធិដោយ thmeythmey.com