ជាតិ
អាជ្ញាធរបិទជាន់ទី៣ប្រាសាទបាយ័ន ដើម្បីជួសជុល ភ្ញៀវទេសចរកំពុងដើរទស្សនាជាន់ទី៣ប្រាសាទបាយ័ន្តនាថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១៩
× សៀមរាប៖ ចាប់ពីថ្ងៃទី១ ខែមករាតទៅ ជាន់ទី៣នៃប្រាសាទបាយ័នត្រូវបានបិទការទស្សនាជាបណ្ដោះអាសន្ន។ ការបិទនេះ គឺដោយសារក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវចុះសិក្សាពីចំណុចហានិភ័យនានាដើម្បីត្រៀមជួសជុលនាពេលខាងមុខ។
បន្ទាប់ពីក្រុមអ្នកជំនាញការចំពោះកិច្ចផ្នែកអភិរក្សនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ចុះពិនិត្យនាដើមខែ ធ្នូ កន្លងមក អាជ្ញាធរក៏សម្រេចចិត្តបិទការទស្សនានៅជាន់ទី៣ឬប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកជំនាញសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានិភ័យ ព្រមទាំងកំណត់ទីតាំងអាទិភាពក្នុងការពង្រឹងស្ថានភាព និងជួសជុលផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់។ នេះបើយោងតាមខ្លឹមសារនៃការផ្សាររបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនៅរសៀលថ្ងៃទី១ ខែមករា។
អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ឡើង-ចុះចាប់ពីថ្ងៃទី១ មករា តទៅ ដើម្បីថែទាំ និងការពារប្រាសាទ ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរ ហើយចរាចរណ៍នឹងបើកធម្មតាវិញរហូតដល់ការងារបញ្ចប់ជាស្ថាពរ៕
© រក្សាសិទ្ធិដោយ thmeythmey.com