ជាតិ
អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយណាហ្កាវើលដ៍! មនុស្សរាប់ពាន់នាក់មកទស្សនាតន្ត្រីស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យ
01, Jan 2020 , 7:20 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មានមនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។

ទីមួយ គឺកំពូលតារាចម្រៀង សុគន្ធ និសា។ និសា បានធ្វើឲ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់ ដូចជា បទ “Check In បេះដូង” “ឃើញជ្រូករាំ” និង “ក្រុងជួបស្រែ” អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។

បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់និសាប៉ុន្មានដែរជាមួយបទ “Like ១” “ម៉ាប់ៗ” ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រនៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០! ទស្សនិកជន បានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្កាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្កាវើលដ៍ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្កាវើលដ៍ទាំងពីរមានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០។

អំពីណាហ្កាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្កាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្កាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធីកម្សាន្ត ឬការប្រជុំផ្សេងៗ៕

អត្ថបទពាណិជ្ជកម្ម

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com