ទឹកឃ្មុំ នៅតែជាផលិតផលដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ធ្វើជាគ្រឿងផ្សំម្ហូប និងធ្វើជាឱសថព្យាបាលជំងឺជាច្រើនមុខ ថែរក្សាសុខភាព និងអាចធ្វើជាគ្រឿងសម្អាងថែរក្សាសម្រស់ ដ៏មានប្រយោជន៍ថែមទៀតផង។ ការជ្រើសរើសទឹកឃ្មុំពិត (ទឹកឃ្មុំសុទ្ធ) ហាក់មិនមានភាពងាយស្រួល ព្រោះអ្នកទិញពិបាកទុកចិត្តចំពោះអ្នកផលិតឬអ្នកលក់។ ទឹកឃ្មុំក្នុងស្រុក ត្រូវបានផ្ដល់តម្លៃខ្ពស់បំផុត បើធៀបនឹងផលិតផលនាំចូល ហើយរឹតតែល្អទៅទៀត ទឹកឃ្មុំអាច ជួយទៅដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍បានមួយផ្នែកធំ ក្នុងការរកចំណូលបន្ថែមសម្រាប់គ្រួសារ។
ជាក់ស្ដែង ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ឬ Honey Save Wildlife គឺជាទឹកឃ្មុំធម្មជាតិ ដែលផលិតចេញពីសហគមន៍ចិញ្ចឹមឃ្មុំ នៅក្នុងតំបន់មូលដ្ជានដែនភាគឦសាន នៃប្រទេសកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមឃ្មុំ របស់អង្គការសង្គ្រោះសត្វព្រៃ (Save Cambodia’s Wildlife)។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ បច្ចុប្បន្ន កំពុងស្ថិតក្នុងជម្រើសដំបូងរបស់អ្នកប្រើប្រាស់ ពោលគឺកំពុងមានសន្ទុះទីផ្សារខ្លាំង។
ខាងក្រោមនេះជាហេតុផលចំនួន ៦ ដែលលោកអ្នកគួរជ្រើសយក ឬជាវទឹកឃ្មុំសង្គ្រោះសត្វព្រៃ Honey Save Wildlife៖
១) ផលិតផលធម្មជាតិពិត សុទ្ធ១០០ភាគរយ
ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ជាទឹកឃ្មុំសុទ្ធមានគុណភាពខ្ពស់។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ដែលមានការចញ្ចឹម និងអនុវត្តស្របតាមស្តង់ដារ បទដ្ឋានអនាម័យត្រឹមត្រូវ ព្រោះប្រជាកសិករដែលចិញ្ចឹមឃ្មុំ ត្រូវគោរពអនុវត្តតាមបច្ចេកទេសដែលដាក់ចេញ ដោយអង្គការសង្គ្រោះសត្វព្រៃ បានបណ្ដុះបណ្ដាល និងកំណត់។
២) តម្លៃសមរម្យ
ទឹកឃ្មុំសង្គ្រោះសត្វព្រៃ មានតម្លៃសមរម្យអាចទទួលយកបាន បើធៀបនឹងផលិតផលដទៃដែលកំពុងចរាចរលក់ លើទីផ្សារបច្ចុប្បន្ន និងមានបែងចែកតាមបរិមាណដូចជា៖
• 100 ml – 2.50 USD
• 200 ml – 5 USD
• 500 ml – 12.50 USD
៣) ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាកសិករក្នុងសហគមន៍
យោងតាមរបាយការណ៍ និងការសិក្សា ពីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រជាជននៅសហគមន៍ចិញ្ចឹមឃ្មុំ ជាអ្នកប្រកបរបរកសិកម្មផ្សេងៗ ហើយការបង្កើតសហគមន៍ចិញ្ចឹមឃ្មុំ បានជួយបង្កើនជម្រើសមុខរបរបន្ថែម ជូនពួកគាត់។ ប្រជាសហគមន៍ មានតួនាទីផលិតទឹកឃ្មុំ ដែលមានគុណភាព ឯអង្គការសង្គ្រោះសត្វព្រៃ ដើរតួនាទីធានាជំរុញ និងបង្កើតទីផ្សារ ដល់សហគមន៍ ក្នុងគោលបំណងសំខាន់ គឺដើម្បីកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀតនោះ ប្រជាកសិករក៏ទទួលបាននូវចំណេះដឹង ពីរបៀបចិញ្ចឹមឃ្មុំ និងចំណេះដឹងផ្សេងៗ ពាក់ព័ន្ធនឹងស្តង់ដារអនាម័យផងដែរ។ ដូចនេះ ការទិញទឹកឃ្មុំសង្គ្រោះសត្វព្រៃ គឺចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាកសិករជាច្រើនគ្រួសារ ។
៤) ជួយគាំទ្រផលិតផលក្នុងស្រុក
ទឹកឃ្មុំសង្គ្រោះសត្វព្រៃ ជាទឹកឃ្មុំធម្មជាតិ សុទ្ធ១០០ភាគរយ ផលិតក្នុងស្រុកខ្មែរពិតប្រាកដ។ ការទិញទឹកឃ្មុំនេះ ប្រៀបដូចជាការចូលរួមចំណែក គាំទ្រផលិតផលក្នុងស្រុកដែរ ដែលនេះ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក ធានាបានសុវត្ថិភាពក្នុងការរស់នៅ ហើយអាចធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋខ្មែរ មានលទ្ធភាពខ្ពស់ក្នុងការទទួលបានការអប់រំ និងមិនបោះបង់ចោលការសិក្សាធ្វើចំណាកស្រុក។
៥) រួមចំណែកសំខាន់ក្នុងការការពារបរិស្ថាន
យើងបានដឹងហើយថា ការចិញ្ចឹមឃ្មុំបានជួយបង្កើនជម្រើសមុខរបរបន្ថែម ជូនប្រជាកសិករ ផ្តល់ឲ្យពួកគាត់ នូវចំណេះដឹងពីរបៀបនៃការចិញ្ចឹមឃ្មុំ ហើយក៏បានចូលរួម ក្នុងការការពារ បរិស្ថានផងដែរ គឺរួមចំណែកកាត់បន្ថយការបរបាញ់សត្វ និងការកាប់បំផ្លាញព្រៃឈើ ដោយសារតែប្រជាកសិករ មានប្រភពចំណូនបន្ថែម ក្រៅពីមុខរបរបច្ចុប្បន្ន។ ប្រជាកសិករ ក្នុងសហគមន៍ចិញ្ចឹមឃ្មុំ បានលើកឡើងប្រាប់សារព័ត៌មានថា បន្ទាប់ពីសហគមន៍របស់ពួកគាត់ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំ ពីអង្គការសង្គ្រោះសត្វព្រៃ ពួកគាត់មានលទ្ធភាពបង្កើនមុខរបរបន្ថែម ពីការធ្វើស្រែចំការ សកម្មភាពបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ ក៏បានកាត់បន្ថយ។ លើសពីនេះ គឺពួកគាត់អាចទទួលបានជីវភាពប្រសើរជាងមុនច្រើន ពីរបរមួយនេះផងដែរ។
៦) កំពុងមានសន្ទុះទីផ្សារ
លោក ស៊ន ឌីប៉ង់ នាយកប្រតិបត្តិទីផ្សារ របស់អង្គការសង្គ្រោះសត្វព្រៃ បានមានប្រសាសន៍ថា ទឹកឃ្មុំសង្គ្រោះសត្វព្រៃ Honey Save Wildlife កំពុងកាន់ចំណែកទីផ្សារបានយ៉ាងច្រើន ក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ មានតំណាងចែកចាយប្រមាណជាង ៥០០ ទីតាំងហើយនៅទូទាំងប្រទេស។ លើសពីនេះ អង្គការសង្គ្រោះសត្វព្រៃ ក៏មានយុទ្ធសាស្ត្រពង្រីកទីផ្សារ ដោយចង់ស្វែងរកតំណាងចែកចាយបន្ថែមទៀត ឲ្យបានច្រើន ទាំងតាមម៉ាត (Mart) ផ្សារទំនើប (Super Market) ហាងបន្លែធម្មជាតិ (Organic Shop) ភោជនីយដ្ឋាន(Restaurants) សណ្ឋាគារ (Hotel) និងប្រពន្ធ័ចែកចែកចាយផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងចិញ្ចឹមឃ្មុំរបស់អង្គការសង្គ្រោះសត្វព្រៃ (Save Cambodia’s Wildlife) បានចាប់ផ្តើមសាកល្បង ក្នុងខែមករា ឆ្នាំ២០១៨ ក្នុងខេត្តក្រចេះ ដោយសារមើលឃើញពីសក្តានុពលព្រៃឈើ ក្នុងខេត្តមួយនេះ ចំពោះរបរចិញ្ចឹមសត្វឃ្មុំ។ ដំបូងគម្រោងមួយនេះ ធ្វើឡើងជាមួយ ៤ ក្រុម ក្នុងមួយក្រុមមាន ១៥គ្រួសារ (សរុបស្មើ ៦០គ្រួសារ) តែមកទល់ពេលនេះ ប្រជាកសិករក្នុងសហគមន៍ចិញ្ចឹមឃ្មុំ របស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានកើនឡើងដល់ ១៩០ គ្រួសារហើយ ក្រោមជំនួយឧបត្ថម្ភ ពី Johanniter International Assistance។ ជាទិសដៅ អង្គការ នឹងពង្រីកសកម្មភាព និងសហគមន៍ចិញ្ចឹមឃ្មុំនេះ ទៅកាន់ខេត្តផ្សេងៗទៀត ដែលមានអំណោយផល ដល់ការចិញ្ចឹមឃ្មុំ ក៏អាចបង្កើនកិច្ចគាំពារព្រៃឈើ និងសត្វព្រៃដូចគ្នា។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់៖
លេខទូរស័ព្ទ៖ 081 944 777 / 031 3333 031 ។
Address : #6Eo, St. 570, Sangkat Boeung Kak 2, Tuol Kork, Phnom Penh ៕
(អត្ថបទពាណិជ្ជកម្ម)