ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​រមាស់​ជើង​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
03, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស​ហួសប្រមាណ​និង​ភាព​ស្ងួត​ពេក​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​រមាស់​ជើង​មិន​ឈប់​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​បញ្ហា​រមាស់​ជើង​ឆាប់រហ័ស ៖
 
១. ម្សៅ Baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ ឬ​លាបម្សៅ baking soda ពេញ​ជើង ក្រោយពេល​ងូតទឹក​រួច ហើយ​ទុកឱ្យ​វា​ស្ងួត​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាយ​ម្សៅ Baking soda ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​ជើង ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
២. ត្រាំ​ជើង​ក្នុង​ទឹកអំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ត្រាំ​ជើង​សម្រាប់​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ស្ងួត​ឡើយ​។​
 
៣. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ប្រេងដូង​លើ​ជើង​។ រូបមន្ត​នេះ​សាក​សម​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​រមាស់​ជើង​ដោយ​សារភាព​ស្ងួត​ពេក​នៃ​ស្បែក​។​
 
៤. ប្រេង​ជី​អង្កាម​

​ក៏​មិន​ខុសពី​ប្រេងដូង​ដែរ​! ប្រេង​ជី​អង្កាម​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​រមាស់​ជើងបាន​យ៉ាង​ឆាប់រហ័ស​។ ទោះជា​យ៉ាងណា​អ្នក​គួរ​លាយ​ប្រេង​នេះ​ជាមួយ​ទឹក​ធម្មតា​បន្តិច​សិន​ទើប​ប្រសើរ​។ អ្នក​អាច​លាយ​ប្រេង​ជី​អង្កាម​ពី ២ ទៅ ៣ ដំណក់​ក្នុង​ទឹក​ធម្មតា ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ជើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com