ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ពិបាក​ឡើយ​! ចង់បាន​ស្បែក​ស្រស់ស្អាត កុំ​រំលង​អាហារ​ទាំងនេះ​
04, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​។ ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់ស្អាត ៖
 
១. ឪឡឹក​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយផ្ដល់ និង​រក្សា​ជាតិ​សំណើម​នៃ​ស្បែក ខណៈដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​។​
 
២. ប្រេង​អូ​លីវ​

​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​អាចជួយ​រក្សា​ភាព​ក្មេង​ជាង​វ័យ​នៃ​ស្បែក​។ លើសពីនេះទៅទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​ផងដែរ​។​
 
៣. ដំឡូងជ្វា​

​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន A ឬ​សារធាតុ beta-carotene ដែល​រក្សា​ភាព​ក្មេង​វ័យ​នៃ​ស្បែក​។ វីតាមីន A ជួយ​កម្ចាត់​មុន​និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​គួរឱ្យកត់សម្គាល់​។​
 
៤. ផ្លែ​ម្នាស់​

​មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ហៅថា bromelain ដែល​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​រលាក​នៃ​ស្បែក រួមទាំង​បញ្ហា​ហើម​។​
 
៥. ផ្លែ​បឺ​រ​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​ឲ្យ​រាងកាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​
 
៦. គ្រាប់​អាល់​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន E ដែល​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ទប់ស្កាត់​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​។ វីតាមីន E ក៏​ជួយ​រក្សា​សំណើម​នៃ​ស្បែក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៧. ការ៉ុត​

​មិន​ត្រឹមតែ​ល្អ​សម្រាប់​រក្សា​សុខភាព​ភ្នែក​តាមរយៈ​បរិមាណ​ខ្ពស់​នៃ​វីតាមីន A ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ៉ុត​ក៏​ជួយ​ការពារ​ស្បែក​មិនឱ្យ​ចាស់​មុន​វ័យ​ដោយ​ទប់ស្កាត់​ស្នាម​ជ្រួញ​ដែល​បណ្ដាលមកពី​ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ផងដែរ​។ ត្រូវ​ចាំ​ក្នុង​ចិត្ត​ផង​ថា មិនគួរ​ចម្អិន​ការ៉ុត​ឱ្យ​ឆ្អិន​ពេក​ទេ​ក៏​ព្រោះ​ការធ្វើ​បែបនេះ​នឹង​កាត់បន្ថយ​បរិមាណ​នៃ​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ក្នុង​ការ៉ុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com