បុរី Williams គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិអាមេរិកឈ្មោះ William Naramore។ លោកមានគោលបំណងផ្ដល់ឲ្យប្រជាជនកម្ពុជា នូវផ្ទះដែលមាន គុណភាពខ្ពស់ និងស្ដង់ដារបែបអាមេរិកជាមួយតម្លៃសមរម្យ។
បុរី Williams មានទីតាំងស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ និងកំពុងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងមានហេដ្ឋារចនាសម្ព័ន្ធល្អ។ អ្វីដែលកាន់តែពិសេសនោះ គឺតំបន់នេះ ស្ថិតនៅទីតាំងខ្ពង់រាប ដែលមិនមានរងផលប៉ះពាល់ដោយទឹកលិច។
គម្រោងបុរី Williams ត្រូវបានចាប់ផ្ដើមការសាង់សង់កាលពីខែ មករា ឆ្នាំ២០១៩ ដោយដំណាក់កាលទី១ មានផ្ទះត្រឹមតែ ២៧ ខ្នងប៉ុណ្ណោះ។ ដោយមានការគាំទ្រច្រើន ពីសំណាក់ជនជាតិខ្មែរ និងបរទេស ខណៈពេលនេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ផ្ទះដំណាក់កាលទី៧ របស់ខ្លួន។ សរុបទាំង៧ដំណាក់កាល មានផ្ទះវីឡាទាំងអស់ ៣៥០ខ្នង គ្របដណ្ដប់លើផ្ទៃដីសរុបជិត ៨ ហិកតាកន្លះ។ ៧០ ភាគរយ នៃផ្ទះទាំងអស់ត្រូវបានលក់ចេញ។
ក្នុងគម្រោងនេះ មានផ្ទះវីឡាចំនួនបីប្រភេទ ក្នុងនោះមាន វីឡា Regency Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១០ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ។ វីឡា Jasmine Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១២.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ។ និង វីឡា Legacy ដែលមានទំហំផ្ទះ ១០ ម៉ែត្រ x ១០.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១៥ ម៉ែត្រ x ២០ ម៉ែត្រ។
បុរី Williams ធានាផ្តល់ជូនផ្ទះវីឡាគុណភាពខ្ពស់់ និងសោភ័ណភាពស្អាត។ ជាពិសេសការរស់នៅក្នុងគម្រោងនេះ នឹងផ្ដល់ឲ្យអ្នកនូវបរិយាកាសស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ និងការរស់នៅបែបស៊ីវីល័យ ប្រកបដោយឧត្តមភាព។
គម្រោងនេះ មានការយកចិត្តទុកដាក់ខ្ពស់ ទៅលើបទដ្ឋានសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ រួមជាមួយការសាងសង់អាងហែលទឹក សួនច្បារ ឧទ្យាន សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ កន្លែងវាយប៉េងប៉ុង និងកន្លែងហាត់ប្រាណបែបសហគមន៍ ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នករស់នៅក្នុងបុរី។
បន្ថែមលើភាពស្រស់ស្អាត សា្ថបនិកអភិវឌ្ឍគម្រោង បុរី Williams ក៏មានការយកចិត្តទុកដាក់ខ្លាំងផ្នែកគុណភាព និងផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះផងដែរ តាមរយៈការប្រើប្រាស់ គ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់។ ជាក់ស្តែងគ្រប់ផ្ទះទាំងអស់ មានដំឡើងដំបូលអ៊ីសូឡង់ ដើម្បីការពារកម្តៅនិងជម្រាបទឹក ជួយសន្សំសំចៃថ្លៃអគ្គិសនី និងកាត់បន្ថយសំឡេងរំខានយ៉ាងមានប្រសិទ្ធភាព ជាមួយការធានាបានសុវត្ថិភាព២៤ តាមរយៈការបំពាក់កាំមេរ៉ាសុវត្ថិភាព។
ផ្ទះនៅក្នុងបុរី Williams មានតម្លៃចាប់ផ្ដើមពី ៦៩៥០០ ដុល្លារ ជាមួយគម្រោងនៃការបង់ប្រាក់ងាយៗ។ រាល់ការជាវផ្ទះនៅក្នុងបុរី Williams នឹងទទួលបានការផ្ដល់ជូន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទឹកក្ដៅ ទឹកត្រជាក់ ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង និងទូដាក់អីវ៉ាន់ក្នុងផ្ទះបាយ។
សម្រាប់ព័ត៌មានបន្ថែម អំពីបុរី Williams សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែល
[email protected]
(អត្ថបទពាណិជ្ជកម្ម)