កីឡាជាតិ
ជាតិ
អ្នកចាំទី Alex You ច្រានចោល​ព័ត៌មាន ដែលថា ខ្លួន​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​
03, Jan 2020 , 7:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករបស់កីឡាករ Alex You
រូបភាពពីហ្វេសប៊ុករបស់កីឡាករ Alex You
ដោយ:
​អ្នកចាំទី​ខ្មែរ​បារាំង Alex You អះអាងថា ខ្លួន​ពុំបាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ឡើយ​។ ការអះអាង​នេះ ធ្វើឡើង​ក្រោយ​មាន​ព័ត៌មាន​ចុះផ្សាយ​ថា រូបគេ​បានប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​។ ជាមួយ​ការបង្ហាញ​អារម្មណ៍​សោកស្តាយ Alex You ចាត់ទុក​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ថា ជាការ​សម្លាប់​អាជីព​របស់ខ្លួន​ពាក់កណ្តាល​ទី​។ 

 
​ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ចុះផ្សាយ​ពី​ការចូល​និវត្ត​ពី​អាជីព​បាល់ទាត់​របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ អ្នកចាំទី Alex You បាន​ចេញមក​ច្រាល​ចោល​ចំពោះ​ព័ត៌មាន​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Alex You អះអាងថា រូបគេ​មិនបាន​ប្រកាស​ផ្លូវការ​ណាមួយ​ពី​ការចូល​និវត្ត​ពី​អាជីព​បាល់ទាត់​នោះឡើយ​។ 
 
​កីឡាករ​ខ្មែរ​បារាំង​រូបនេះ​បាន​បង្ហោះ​រូបថត​ស្លៀក​ឯកសណ្ឋាន​របស់​បឹងកេត​មួយ​សន្លឹក​ជាមួយ​ការរៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ការឈប់​សម្រាក​នៃ​រដូវ​ការ​ឆ្នាំ​២០១៩ ខ្ញុំបាទ​ពុំទាន់​ធ្វើ​បទ​សម្ភាស ក៏ដូចជា​ចេញ​ជា​ផ្លូវការ​ពី​ការប្រកាស​លាឈប់​ពី​វិស័យ​បាល់ទាត់​នោះទេ​។ តែ​ខ្ញុំ​ពិតជា​មាន​អារ​ម្ម​ណ៏​សោកស្តាយ មិនអាច​នឹង​ទទួលយក​នឹង​ការចេញ​របស់​សារ​ព័​ត៍​មាន​ទាំងនោះ ហាក់បីដូចជា​ច្បាស់ការ​ថា រូបខ្ញុំ​បានប្រកាស​ចូល​និវត្ត​ជា​ផ្លូវការ​»​។ 
 
​ជាមួយ​ការស្នើ​ឲ្យ​មានការ​ចុះផ្សាយ​ព័ត៌មាន​ពិត អ​តី​តី​អ្នកចាំទី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះ ចាត់ទុក​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ​ជា​សម្លាប់​អាជីព​របស់ខ្លួន​។ «​ចុង​ប៊ិច​របស់​អ្នក​អាច​សម្លាប់​ក្តី​ស្រមៃ​របស់ខ្ញុំ​បាត់បង់​យ៉ាង​លឿន​បំផុត ក៏​ហាក់បីដូចជា​ឲ្យ​រូបខ្ញុំ​ចាកចេញ​ដោយ​មិន​វិល​ត្រលប់​ចូល​វិស័យ​បាល់ទាត់​វិញ​ទាំង​មិនទាន់​ដល់ពេល​វេលា​»​។ នេះ​ជាការ​បន្ថែម​របស់ Alex You៕ 

Tag:
 បាល់ទាត់​
  Alex You
© រក្សាសិទ្ធិដោយ thmeythmey.com