ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​៖ ការនាំចេញ​កសិផល​ក្នុង​ឆ្នាំ​២០១៩ មាន​ទឹកប្រាក់​សរុប​ជិត ២​ពាន់​លាន​ដុល្លារ​
03, Jan 2020 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ដោយ:
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​កសិផល ៦ ៩៣៩ ៩៦៨ តោន ដែលមាន​តម្លៃ​ប្រមាណ ១ ៩៥៦ ៧១៤ ០៧០ ដុល្លារ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២០​។

 
​លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​តាម​ការប៉ាន់ស្មាន​រប​ស់អគ្គ​នាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​ថ្ងៃនេះ ការនាំចេញ​កសិផល​ក​ម្ពុ​ជា នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ប្រទេស​ជិ​ខាង​កម្ពុជា មាន​ចំនួន ៧៤ មុខ​កសិផល ស្មើនឹង ៦ ៩៣៩ ៩៦៨ តោន មានតម្លៃ​ប្រមាណ ១ ៩៥៦ ៧១៤ ០៧០ ដុល្លារ​អាមេរិក​»​។​
 
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៩​កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​កសិផល​៧៤​មុខ​ទៅ​ក្រៅប្រទេស​។ ការនាំចេញ​ទាំងនោះ មានដូចជា អង្ករ​ជា​៦២​ម៉ឺន​តោន​, ស្រូវ ២,១៥​លាន​តោន​, ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង ៣,២៨​លាន​តោន​, គ្រាប់ស្វាយចន្ទី ២០​ម៉ឺន​តោន​, គ្រាប់ពោត ១២​ម៉ឺន​តោន​, ចេក​១៥,៧​ម៉ឺន​តោន​, ស្វាយ​៥,៨​ម៉ឺន​តោន​, ស​ណ្តែ​ង​សៀង​៥,៧​ម៉ឺន​តោន  ម្រេច ៣,៧​ពាន់​តោន​, បន្លែ​ជាង​១៧០​តោន និង​ដំណាំ​ផ្សេងៗ​ជាង​២៧​ម៉ឺន​តោន​។ 
 
​ផលិតផល​កសិផលរ​បស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​៣០ នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​វៀតណាម និង​ថៃ ជាទី​ផ្សារ​ធំជាងគេ​។ ក្រៅពី​មាន បារាំង​, អង់គ្លេស​, កាណាដា​,​ហូ​ឡង់​, ឆេ​ក​, អ៊ីតាលី​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, រូ​ស្សី​, កូរ៉េ​, ជប៉ុន​,  ប៉េ​រ៉ូ​, អា​រ៉ា​ប៊ី​សា​អូឌីត​, មី​យ៉ាន់​ម៉ា​, អូ​ស្រា្ត​លី​, តៃវ៉ាន់​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, អាល្លឺម៉ង​, ស្វី​ស​, កា​ហ្សា​ក់​ស្ថាន​,​ហុងកុង​,​អាមេរិក​, ប៊ុលហ្គារី និង​នូ​វែ​ល​សេ​ឡង់​៕ 

Tag:
 កសិផល​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com