កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ជួយ Derby យកឈ្នះ Barnsley ក្នុងការបង្ហាញខ្លួនដំបូងនៅលីគទី២អង់គ្លេស
× Wayne Rooney ត្រូវបានតែងតាំងជាប្រធានក្រុមដើម្បីដឹកនាំ Derby County ក្នុងការបង្ហាញខ្លួនដំបូង ដោយយកឈ្នះ Barnsley ២-១ ក្នុងការប្រកួតក្របខណ្ឌ Championship នៅរាត្រីថ្ងៃទី២ ខែមករា។
អតីតតារាឆ្នើមរបស់ Manchester United រូបនេះ បានដើរតួជាកីឡាករ និងគ្រូបង្វឹកផងសម្រាប់ក្រុមរហស្សនាមចៀមស ក្រោយព្រមព្រៀមចាកចេញពីក្រុម DC United នៃលីគកីឡាបាល់ទាត់កំពូលអាមេរិក (MLS) កាលពីខែសីហា។
កីឡាករ Jack Marriott និង Martyn Waghorn រកបានម្នាក់១គ្រាប់ឲ្យ Derby ខណៈ១គ្រាប់របស់ Barnsley សម្រេចបានដោយកីឡាករ Elliot Simoes។ នេះក៏ជាការបង្ហាញខ្លួនរយៈពេល ៩០នាទីលើកដំបូងរបស់ Rooney ផងដែរ ចាប់តាំងពីលេងក្នុងប្រកួត play-off ឲ្យក្រុម DC United នៅចុងខែតុលា។
ជ័យជម្នះ ២-១ នេះបានជួយ Derby កើនដល់៣៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១៧ក្នុងតារាងលីគកម្រិតទី២អង់គ្លេសបណ្តោះអាសន្ន។
អតីតខ្សែបម្រើ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣៤ឆ្នាំរូបនេះ បានបង្ហាញភាពលេចធ្លោខ្លាំងជាមួយទម្រង់លេងដ៏អស្ចារ្យរបស់គេសម្រាប់ក្រុម DC United ដោយអាចស៊ុតបញ្ចូលទី២៣គ្រាប់ ក្នុងការប្រកួត៤១លើក។ Rooney បានចាកចេញពី Everton ទៅចូលរួមជាមួយក្រុមនៅ MLS កាលពីខែកក្កដា ឆ្នាំ២០១៨។
ជំនួបបន្ទាប់ Derby ត្រូវតទល់ជាមួយក្រុម Middlesbrough៕
Tag:
Championship
Derby County
Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com