អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង​ល្បី លោក ព្រាប សុវត្ថិ និង​កញ្ញា ឡូ​រ៉ា ម៉ម បានបង្ហាញ​វត្តមាន​ជាមួយ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី vivo V17
03, Jan 2020 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន vivo បានប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន គឺ​ម៉ូ​ដែល vivo V17 នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី 30 ខែធ្នូ​កន្លងទៅនេះ ។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន vivo ជាច្រើនរូប​។ អ្វីដែល​ពិសេស គឺមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ដែលជា​តំណាង​ចែកចាយ និង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ធំៗ​មកពី​គ្រប់​តំបន់​ទូទាំងប្រទេស​ថែម​ទៀតផង​។
 
​នៅក្នុង​ពិធី​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ ក៏មាន​វត្តមាន​តារា​តំណាង​ផលិតផល រួម​នឹង KOL របស់​ស្មា​ត​ហ្វូ​ន​នេះ ជាច្រើនរូប​ផងដែរ ក្នុងនោះ​រួមមាន​ដូចជា លោក ព្រាប សុវត្ថិ ដែលជា​តារាចំរៀង​ដ៏​ល្បី​នៃ​ប្រទេស​កម្ពុជា កញ្ញា ឡូ​រ៉ា ម៉ម តារាចំរៀង​ប៉ុប​ដ៏​ល្បី​ប្រចាំ​កម្ពុជា​, លោក រៀន​ថត​, លោក យ៉ា​រ៉ូ​, កីឡាករ ឈិន ឈឿន រហ័ស​នាម​កំពូល​ល្បឿន​របស់​ជម្រើសជាតិ​កម្ពុ​ជា រួមជាមួយ​នឹង​កំពូល​តារា​ម្ញ៉ិកម្ញ៉ក់​គួរឱ្យ​ស្រឡាញ់​របស់​ខ្មែរ​យើង គឺ កញ្ញា គៀត សុវណ្ណ​ឡាង ផងដែរ​។ 
 
​តាម​ការបញ្ជាក់​របស់​ប្រធាន​ផ្នែក​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា vivo V17 គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ ដែល​ត្រូវបាន​ក្រុមហ៊ុន​សម្រិតសម្រាំង​ផលិតឡើង​យ៉ាង​ពិសេស​ជាមួយនឹង​ការ​រចនា​រូបរាង​បែប​ប្រណិត ដំឡើង​នូវ​ប្រព័ន្ធ​កាមេរ៉ា​ខាងក្រោយ​បែប​ថ្មី កម្លាំង​ម៉ាស៊ីន​ថ្មី បំពាក់​នូវ​អេក្រង់​ថ្មី រួម​នឹង​ចំណុច​ពិសេសៗ​ដ៏​សម្បូរបែប សម្រាប់​ការប្រើប្រាស់​លេង​កម្សាន្ត ។​បើ​យើង​និយាយ​ពី​ការ​រចនា​រូបរាង​ខាងក្រៅ​របស់ V17 មាន​តួខ្លួន​ស្រោប​ដោយ​កញ្ចក់​មុខក្រោយ​។​


 
​ចំណុច​ដែល​ថ្មី​បំផុត​នៅលើ​ខ្លួន​របស់ V17  ដែល​ខុសពី​ស្មា​ត​ហ្វូ​ន vivo ម៉ូ​ដែល​ផ្សេង​នោះ​គឺ​ការ​រចនា​នូវ​ប្រព័ន្ធ​កាមេរ៉ា​ខាងក្រោយ​បែប​ថ្មី​មាន​រាង​ជា​ចតុកោណ​ដាំ​បញ្ឈរ​នៅ​ជិត​គែម​ខាងឆ្វេង​រំលេច​ដោយ​កែវ​លែ​ន​កាមេរ៉ា​ចំនួន 4 គ្រាប់ និង​អម​ជាមួយ​អំពូល​ភ្លើង LED Flash ពីរ​គ្រាប់​ដែល​មើលទៅ​ប្លែក និង​ទាក់ទាញ​ភ្នែក​ម្យ៉ាងដែរ​។ 
 
​ប្រធាន​ផ្នែក​ផលិតផល​រូបនេះ បាន​បន្តថា ស្មា​ត​ហ្វូ​ន vivo V17 ប្រើ​បន្ទះ​អេក្រង់ Super AMOLED ហើយ​អេក្រង់​ប្រភេទ​នេះ បើ​ហៅ​តាម​ភាសា​បច្ចេកវិទ្យា​គឺ Punch-Hole Display មាន​ទំហំ 6.44 អ៊ីង​ប្រើ​ខ្នាត 20:9 Aspect Ratio ជាមួយ​ផ្ទៃ​បង្ហាញ​ចេញ​សរុប​ប្រមាណ​ជា 91.38% និង​ទ្រទ្រង់​ការបង្ហាញ​ចេញ​ក្នុង​កម្រិត Full-HD+ ទំហំ 1080x2400 ភិ​ច​សែ​ល និង​មានភ្ជាប់​នូវ​បច្ចេកវិទ្យា​លាយ​ពណ៌​កម្រិត 100% DCI-P3 Color Gamut ដែល​ជួយ​ធ្វើឱ្យ​ផ្ទៃ​អេក្រង់​របស់​វា​បង្ហាញ​រូបភាព និង​វីដេអូ​ចេញមក​បាន​ច្បាស់​ដិត​ស្រទន់​ត្រជាក់​ភ្នែក​គ្រប់ផ្នែក ហើយក៏​ជួយ​ឱ្យ​ការ​ទស្សនា នៅក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​ច្បាស់​ល្អ​ថែម​ទៀតផង​។​
 
vivo V17 មាន​កញ្ចប់​លែ​ន​កាមេរ៉ា 4 គ្រាប់​ដែលជា​លែ​ន AI ដែល​ធ្វើឱ្យ​ការថតរូប​កាន់តែ​មាន​ភាពទំនើប​អស្ចារ្យ​។ ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​សែន​ស័​រ​ផ្តិត​រូបភាព​ទំហំ​ធំ​ដល់​ទៅ 48MP ជាមួយ​កម្រិត aperture f/1.8 ដែល​អាច​ផលិត​សាច់​រូបភាព​បាន​ទំហំ  0.8µm ភ្ជាប់​នូវ​មុខងារ PDAF សម្រាប់​រក្សា​លំនឹង និង​គណនា​ប្លង់​។ លែ​ន​ដើម​ទំហំ 48MP នេះ​មាន​សមត្ថភាព​ក្នុង​ការផលិត​រូបភាព​បាន​ច្បាស់​ល្អ​គ្រប់​ប្លង់​ជាមួយ​សាច់​រូបភាព​ច្បាស់​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​។​


 
​កាមេរ៉ា​នេះ អាច​ផលិត​សាច់​វីដេអូ​របស់​វា​គឺអាច​ធ្វើបាន​ត្រឹម​កម្រិត 1080p@30fps ប៉ុន្តែ​វា​មានមុខ​ងារ​មួយ​ហៅថា “Ultra-Stable Video” ជា​ជំនួយ​ដល់​ការ​ទប់​លំនឹង និង​សាច់​វីដេអូ មិនអាច​រលក​ញាក់ញ័​រ​ខ្លាំង​នៅពេល​យើង​ដើរ ឬ​រក្សា​លំនឹង​ដៃ​មិនល្អ​កំឡុងពេល​កាន់​ថត​។ បន្ថែម​ពីនេះ វា​ក៏មាន​សមត្ថភាព​អាច​ទាញ​ប្លង់​ថត​មក​ជិត​បាន 10 ដង​បែប Digital Zoom ថែម​ទៀតផង​។  សម្រាប់​កាមេរ៉ា​គ្រាប់​ទី 3 គឺជា Super-wide lens មាន​ទំហំ 8.0MP ជាមួយ​កម្រិត aperture f/2.2 និង​ថតរូប​ប្លង់​ទូលាយ​បាន​ក្នុង​កម្រិត​មុំ 120 ដឺ​ក្រេ រីឯ​លែ​ន​ពីរ​គ្រាប់​ទៀត​មាន​ទំហំ 2.0MP ជាមួយ​កម្រិត aperture f/2.4 ដូចគ្នា​ដោយ​មួយ​គ្រាប់​ជា​ប្រភេទ Macro Camera ប្រើ​សម្រាប់​ថតរូប​ភាព​វត្ថុ​ដែល​នៅ​គៀក​បំផុត​ក្នុង​រយៈ​ចម្ងាយ​4cm ដោយ​ប្រើ​នូវ​មុខងារ Super Macro និង​មួយ​គ្រាប់​ទៀត​ជា Depth Sensor Lens សម្រាប់​ផលិត​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​វត្ថុ​ដោយ​ប្រើ​នូវ​មុខងារ Bokeh​។   
 
​កាមេរ៉ា​សែ​ល​ហ្វី​វិញ គឺមាន​ទំហំ 32MP មាន​កម្រិត aperture f/2.0 អាច​ផលិត​សាច់​រូបភាព​បាន​ច្បាស់​ព្រមទាំង​អាច​ថតរូប​ព្រាល​ផ្ទៃ​វត្ថុ​បាន​ដាច់​ស្អាត​ថែម​ទៀតផង ហើយ​ក៏មាន​មុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់​ជំនួយ​ឱ្យ​ការថតរូប និង​វីដេអូ​បាន​កាន់តែ​ស្អាត​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ ប្រធាន​ផ្នែក​ផលិតផល​ស្មា​ត​ហ្វូ​ន vivo  រូបនេះ បាន​បន្ថែមថា vivo V17 រត់​នៅលើ​បន្ទះ​ឈី​ប Snapdragon 675 AIE-11nm  ជាមួយ​រ៉េ​ម​ទំហំ 8GB ប្រើ​អង្គ​ក្រា​ហ្វិ​ច Adreno 612 និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់​ទំហំ​ដល់ 256GB ជាមួយ microSD​។​បន្ទះ​ឈី​ប Snapdragon 675 AIE-11nm នេះ​ប្រើប្រាស់​អង្គ​គណនា​ចំនួន 8 គ្រាប់​ដែល​ដើរ​លើ​ប្រព័ន្ធ Kryo 460 ចែក​កម្លាំង​រត់​ជា​ពីរ​ផ្នែក​ផ្សេងគ្នា​គឺ 2 គ្រាប់​ហៅថា “Dual-core Kryo 460 Gold” មាន​កម្លាំង​រត់ 2.0GHz សម្រាប់​ប្រតិបត្តិការ​នៅពេល​ប្រើការ​បែប​ធ្ងន់​ដូចជា​លេង​ហ្គេម និង​ដំណើរការ​ប្រព័ន្ធ​កាមេរ៉ា​ថតរូប​ជាដើម​។ 


 
​រីឯ 6 គ្រាប់​ទៀត​ហៅថា “Hexa-Core Kryo 460 Silver” មានកំ​លាំង​រត់ 1.7GHz សម្រាប់​ប្រតិបត្តិការ​ការងារ​ប្រើប្រាស់​បែប​ស្រាលៗ​ទូទៅ​ទាំងឡាយ​។​ជាមួយគ្នានេះដែរ vivo ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ​ជំនួយ​ល្បឿន​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​ដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បីឱ្យ​កម្លាំង​ម៉ាស៊ីន​របស់​វា​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែម​មួយកម្រិត​ទៀត​សម្រាប់​ការលេង​ហ្គេម​។ 
 
​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ ប្រតិបត្តិការ​ដោយ Funtouch OS9.2 ដែល​ទ្រទ្រង់​ដោយ Android 9.0 Pie​។ vivo V17 មាន​ថ្ម​ប្រភេទ Li-Po ទំហំ 4,500mAh ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កំដរ​ដល់​ការប្រើប្រាស់​បែប​អ្នកលេង​បាន​ជិត​មួយថ្ងៃ និង​ប្រើប្រាស់​សម្រាប់​មុខងារ​កម្សាន្ត​ទូទៅ​បាន​ជាង​មួយថ្ងៃ​ដោយ​ឥត​បញ្ហា​។ ថ្ម​របស់​វា​ក៏​ទ្រទ្រង់​ជាមួយ​បច្ចេកវិទ្យា​សាក​ល្បឿន​លឿន Dual-Engine Fast Charging កម្លាំង 18W តាមរយៈ​រន្ធ​ដោត​ប្រភេទ USB Type-C ។​ដូច្នេះ យើង​ចំណាយពេល​សាក​ថ្ម​តិច តែ​ប្រើប្រាស់​កម្សាន្ត​បាន​រយៈពេល​យូរ​។​ចំពោះ​ការសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្មា​ត​ហ្វូ​ន vivo V17 ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ដាក់លក់​ជាមួយនឹង​តម្លៃ 369 ដុល្លារ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com