ជាតិ
សង្គមជាតិ
អភិបាលខេត្តកែប៖ សមត្ថកិច្ច ឃាត់ខ្លួនម្ចាស់អគារបាក់រលំ យកទៅសួរហើយ
04, Jan 2020 , 10:05 am        
រូបភាព
លោក ឯក សារុន និង ភរិយា​ ជាម្ចាស់អគារ៦ជាន់ ដែលបានបាក់រលំនៅក្រុងកែប ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទុកហើយ ដើម្បីសាកសួរពីការសាងសង់សំណង់នេះ។ នេះបើតាមលោក កែន សត្ថា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។



លោកអភិបាលខេត្ត មិនទាន់អាចអះអាងឡើយថា ការបាក់អគារ មកពីមូលហេតុអ្វី ដោយលោក គ្រាន់តែប្រាប់ថា ខណៈ ក្រុមអ្នកបច្ចេកទេស កំពុងស្រាវជ្រាវពីការសាងសង់នេះ។ 

នៅយប់ថ្ងៃទី៣ ខែមករា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យអគាររបស់លោក ឯក សារុន និងត្រួតពិនិត្យលក្ខណសម្បត្តិរបស់អ្នកសាងសង់។ គណៈកម្មការនេះ មានលោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី ជាប្រធាន ដោយអមជាមួយអនុប្រធាន១នាក់ និងសមាជិក៩នាក់។ 

អគារដែលកំពុងដំណើរសាងសង់នេះ បានបាក់រលំនៅម៉ោងជាង៤ល្ងាច ថ្ងៃទី៣ ខែមករា។ គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤មករា សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ រកឃើញជនរកគ្រោះ២៥នាក់ហើយ ដោយក្នុងនោះ មាន៧នាក់បានបាត់បង់ជីវិត៕

Tag:
 បាក់អគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com