អត្ថបទពាណិជ្ជកម្ម
គម្រោង The Flora Suites កម្ពស់​៣៨​ជាន់ ក្នុង​សង្កាត់​បឹង​កេងកង​១ ត្រៀម​សាងសង់​ជា​ផ្លូវការ​ហើយ​..
04, Jan 2020 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​វិស័យ​អ​ចនទ្រ​ព្យ នៅ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ កំពុងតែ​បោះជំហាន និង​រីកលូតលាស់​ទៅ​មុខជា​លំដាប់ ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច ក៏​ដូច​អ្នកវិនិយោគ​គិ​ន ក្នុងស្រុក និង​ក្រៅ​ស្រុក កំពុង​កើនឡើង គួរអោយកត់សម្គាល់​យ៉ាងខ្លាំង​។ នេះ​ក៏​ស្របពេល ដែល​យុគ្គសម័យ​ខុន​ដូរ​ទំនើប​បែប ស៊ី​វិ​ល័យ និង​ទាន់សម័យ នៅ​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ កំពុងមាន​ហាងឆេង​ខ្ពស់ ឬ​អាច​និយាយបានថា ប្រជាជន​កម្ពុជា មាន​ជីវភាព​កាន់តែ​ធូរធារ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព និង​ចង់​បានការ​ស្នាក់នៅ​កម្រិតស្តង់ដារ​ខ្ពស់ ដូច​ទៅនឹង​ស្តង់ដារ​ពិភពលោក​។​
 
​ជាក់ស្តែង កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន​ឌឹ​ផ្ល​រ៉ា ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ ក្នុងស្រុក​ដ៏​ធំ​មួយ បាន​ប្រារព្ធ​ពិធី​ខួង​គ្រឹះ ពិសោធ​ន៏​ដី ទៅតាម​ប្រពៃណី ដើម្បី​ចាប់ផ្តើម​ត្រៀម​គម្រោង​ការសាងសង់ អគារ​ខុន​ដូរ ឌឹ​ផ្ល​រ៉ា ស្វី​ត ដែល​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ និង​លេចចេញ​ជា​រូបរាង ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ។​
 
 
 
​ឌឹ​ផ្ល​រ៉ា​ស្វី​ត​<The Flora Suites> គឺជា​គម្រោង​អគារ​ខុន​ដូរ​ដ៏​ប្រណិត​ធំ​មួយ លំដាប់​ផ្កាយ​ប្រាំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បញ្ជាក់​ពី​ភាព​អភិជន ភាពទាន់សម័យ និង​ការរស់នៅ​ដ៏​សម្បូរបែប​។ ចំណុច​ពិសេស​នៃ​ខុន​ដូ​នេះ គឺ​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​សង្កាត់​បឹង​កេងកង​ទី​១​ខាងត្បូង​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង លើផ្លូវ​លេខ​៧១ កែង​៣៩២  ដែលជា​តំបន់​ពោរពេញ ទៅដោយ​ភោ​ជ នី​យ​ដ្ឋា​ន ហាង​កាហ្វេ ផ្សារ​ទំនើប ធនាគារ​សាលា​អន្តរជាតិ ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ​។ អគារ​ខុន​ដូ​នេះ មាន​កម្ពស់ ៣៨​ជាន់ មាន​ទំហំ​អគារ​សរុប ២០.៧៨៦​ម៉ែត្រការ៉េ ដែលជា​រចនា​ម៉ូត បែប​ទំនើប បំពាក់​ទៅដោយ​កញ្ចក់​ព័ទ្ធជុំវិញ​អគារ ដែល​អាច​ឲ្យ​គេ​មើលឃើញ​នូវ​ទេសភាព ជុំវិញ​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ​។



នៅ​ជា​ន់ទី​៧ នៃ​ខុន​ដូ​ឌឹ​ផ្ល​រ៉ា​ស៊ូ​ត មាន​ក្លឹប​ហាត់ប្រាណ អាង​ហែល ទឹក ស្ទី​ម សោ​ណា យូ​ហ្គា កន្លែង​សម្រាប់​ក្មេង​លេង​។ នៅ​ជា​ន់ទី​៣៦ មាន Sky Club ដែលមាន​ជា​ភោជនីយដ្ឋាន លំដាប់​អន្តរជាតិ ហាង​កាហ្វេ បន្ទប់​ប្រជុំ ដែល​អតិថិជន មក​ស្នាក់នៅ អាច​ពិភាក្សា​ការងារ​ផ្សេង​បាន ដោយ​មិនចាំបាច់​ចេញ​ក្រៅ ។ ចំណែកឯ នៅ​ជា​ន់ទី​៣៧ មាន Sky Bar ដែល​អាច​ទទួលទាន​អាហារ ហើយ​មើល​ទេសភាព​រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ​បាន​ផងដែរ​។ ជាន់​ទី​៣៨ មាន Sky Restaurant គឺជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ជាន់​កំពូល​នៃ​អាគារ ដែល​គេ​អាច​គយគន់​ទេសភាព​ថ្ងៃ​លិច​បាន​យ៉ាង​ស្អាត​។​
 
 
 
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងមកនេះ ឌឹ​ផ្ល​រ៉ា​ស្វី​ត The (Flora Suites)​បានធ្វើ​កម្មវិធី បើក​លក់ គម្រោង​ថ្មី​របស់ខ្លួន នៅ​សណ្ឋាគារ Rosewood នៃ​អាគារ​វឌ្ឍនៈ រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​កម្រិត​វិ​អាយ​ភី ឬ (​លំដាប់​អ្នកមាន​) ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ ចំនួន​នៃ​ការលក់ Unit ឌឺ​ផ្ល​រ៉ា​ស្វី​ត​មានការ​កើនឡើង​ជា​លំដាប់ ពោលគឺ​រហូតដល់​ជាង​៤០%​នៃ​ចំនួន Unit ទាំងអស់ ។ 
 
​ជាការ​កត់សម្គាល់ ឌឹ​ផ្ល​រ៉ា (The Flora) គឺជា​ក្រុមហ៊ុន​វិនិយោគ លើ​វិ​ដ័យ​អចលន ទ្រព្យ​ក្នុងស្រុក​មួយ ដែល​ធ្វើការ​ផ្គត់ផ្គង់​លំនៅដ្ឋាន ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន គ្រប់​ស្រទាប់វណ្ណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅដ្ឋាន តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត បែប​ខ្មែរ និង​អឺរ៉ុប រួមបញ្ចូល​គ្នា ក្នុង​គោល បំណង​ផ្តល់​ឲ្យ​អតិថិជន​រស់នៅ ក្នុង​លំនៅស្ថាន​ដ៏​ទំនើប ជា​ប្រភេទ​ផ្ទះល្វែង វីឡា និង​ផ្ឬះ​ល្វែង​អា​ជីក​ម្ម ដែលមាន​គុណភាព និង​ប្រកបដោយ​សេចក្តីសុខ​៕

  




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

 



© រក្សាសិទ្ធិដោយ thmeythmey.com