ជាតិ
សង្គមជាតិ
អ្នកស្លាប់កើនដល់២៥នាក់ ក្នុងករណីបាក់អគារ
05, Jan 2020 , 9:39 am        
រូបភាព
គិតត្រឹមម៉ោង៩កន្លះព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្រុមអ្នករុករក បានយកជនរងគ្រោះចេញពីគំនរអគារ បាន៤៨នាក់ហើយ ដោយក្នុងនោះ អ្នកស្លាប់ កើនឡើងដល់២៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា អ្នកស្លាប់២៥នាក់ មានស្រី១២នាក់ ហើយអ្នកនៅរស់២៣នាក់ មានស្រី៨នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គេ ក៏បានរកឃើញសាកសពកុមារតូចម្នាក់ផងដែរ។ ក្រុមអ្នករុករក នៅតែបន្តស្វែងរកជនរងគ្រោះផ្សេងទៀត ក្នុងគំនរអគារនោះ។


Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com