ក្នុងឆ្នាំ ២០១៩ មានករណីបាក់រលំអគារកើតឡើងជាច្រើនដែលបណ្តាលមនុស្សស្លាប់ និងរងរបួស។ខាងក្រោមនេះ ជាឧបទ្ទវហេតុបាក់រលំអគារ ដែលសារព័ត៌មានថ្មីៗ កត់សម្គាល់តាមរយៈសារព័ត៌មានអន្តរជាតិធំៗជាច្រើន៖
១៖ បាក់រលំអគារកម្ពស់៣ជាន់នៅខេត្ត Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់ ។
២៖ បាក់រលំអគារសាលារៀនកម្ពស់៣ជាន់មួយក្នុងទីក្រុង Lagos នៃប្រទេស នីហ្សេរីយ៉ា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៣ មីនា ឆ្នាំ២០១៩ ដែលបានធ្វើឲ្យមនុស្ស ២០នាក់ស្លាប់ ហើយក្នុងនោះភាគច្រើន គឺសុទ្ធតែជាក្មេង។
៣៖ បាក់រលំអគារកម្ពស់៤ជាន់ ចំនួន២ ក្នុងទីក្រុង Rio de Janeiro នៃប្រទេស ប្រេស៊ីល។ ហេតុការណ៍នេះ បានកើតឡើងកាលពីខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៣ នាក់។ អគារនេះ បានបាក់រលំប៉ុន្មានថ្ងៃក្រោយភ្លៀងធ្លាក់ខ្លាំង។
៤៖ បាក់រលំអគារកម្ពស់២៨ជាន់មួយក្នុងទីក្រុង សៀងហៃ នៃប្រទេសចិន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ ១៦ ខែឧសភា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៩ នាក់។
ទី៥៖ បាក់រលំអគារកម្ពស់៣ជាន់មួយក្នុងខេត្តភាពខាងត្បូងនៃប្រទេសចិន។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃ ២០ ខែឧសភា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣នាក់ ហើយ៨៧នាក់ផ្សេងទៀត រងរបួស។
ទី៦៖ បាក់រលំអគារកម្ពស់៧ជាន់មួយក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃ២៣ មិថុនា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៨នាក់។
ទី៧៖ បាក់រលំអគារកម្ពស់៣ជាន់មួយក្នុងទីក្រុង ញូវដេលី ប្រទេសឥណ្ឌា។ ហេតុការណ៍នេះ បានកើតឡើងក្នុងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស១២នាក់។
ទី៨៖ បាក់រលំអគារកម្ពស់៤ជាន់មួយក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។ ហេតុការណ៍នេះ បានកើតឡើងក្នុងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្ស១៤នាក់។
ទី៩៖ បាក់រលំអគារសណ្ឋាគារដែលស្ថិតកំពុងការសាងសង់ក្នុងទីក្រុង New Orleans ក្នុងរដ្ឋ Louisana សហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើងក្នុងខែតុលា ឆ្នាំ២០១៩ដែលបង្កឲ្យមនុស្ស២នាក់ស្លាប់។
ទី១០៖ បាក់រលំអគារកម្ពស់២ជាន់ក្នុងខេត្ត Lucknow ភាគខាងជើងនៃប្រទេសឥណ្ឌា។ ហេតុការណ៍នេះ បានកើតឡើងក្នុងខែតុលា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១២នាក់ និង១៣នាក់ផ្សេងទៀតរងរបួស។
ទី១១៖ បាក់រលំអគារកម្ពស់៧ជាន់ក្នុងទីក្រុង Fortaleza នៃប្រទេសប្រេស៊ីល។ ហេតុការណ៍នេះ បានកើតឡើងក្នុងខែតុលា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច៣នាក់។
ទី១២៖ បាក់រលំអគារកម្ពស់៦ជាន់មួយក្នុងរដ្ឋធានី Nairobi នៃប្រទេស កេនយ៉ា។ ហេតុការណ៍នេះ បានកើតឡើងកាលពីដើមខែធ្នូ ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សយ៉ាងតិច១០នាក់៕