ជាតិ
សង្គមជាតិ
ប្រាសាទភ្នំជីសូរ ស្រស់ស្អាត​… តែ​ខ្វះ​ភ្ញៀវទេសចរ​?
06, Jan 2020 , 7:30 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ប្រាសាទភ្នំជីសូរ​បា​នប​ង្អូ​ត​សម្រស់​នៅ​ភ្នំ​ធម្មជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ​។​



​ចំងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ប៉ុន្តែ​ប្រាសាទភ្នំជីសូរ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​មក​ទស្សនា​នោះឡើយ​។​
 
​ក្រៅពី​ទស្សនា​សម្រស់​ប្រាសាទ​ចំណាស់​នេះ​លោកអ្នក​ក៏​អាច​ទស្សនា​នូវ​ទិដ្ឋភាព​ពណ៌​ខៀវ​បៃតង​ពីលើ​ភ្នំ​ដ៏​ស្រស់ស្អាត​ផងដែរ​។​ ​ប្រាសាទភ្នំជីសូរ​ស្ថិតនៅក្នុង​រចនាបថ​ឃ្លាំង​និង​បាពួន បើតាម​សិលាចារឹក​យើង​អាច​ដឹងថា ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​រជ្ជ​កាល​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ នៅ​ដើម​សតវត្សរ៍​ទី​១១ នៅក្នុង​រវាង​ឆ្នាំ​១០១០ ដល់​ឆ្នាំ​១០១២ នៃ​គ​.​ស​។ បើ​គិតពី​រាជ​ព្រះអង្គ រវាង​ឆ្នាំ​១០០២ ដល់ ឆ្នាំ​១០៥០​នៃ​គ​.​ស​។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​គឺ​ព្រះ​ឥសូរ បានជា​គេ​ថា​ឧទ្ទិស​ចំពោះ​ព្រះ​ឥសូរ ពីព្រោះ​គេ​សំអាង​លើ​ចម្លាក់​នៅលើ​ហោជាង​និង​ផ្ដែរ ដែលមាន​ឆ្លាក់​ទាក់ទង​និង​ព្រះ​ឥសូរ​អង្គុយ​ជាមួយ​មហេសី​នាង​ឧមារ នៅលើ​គោ​ន​និ្ទ​ន និង​ព្រះ​ឥសូរ​រាំ​របាំ ជាដើម​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដែល​ថត​ដោយ​លោក ប៉ាន់ បូ​នី​ដូចតទៅ​៖
























Tag:
 ​ភ្នំ​ជី​សូរ​
  ​តាកែវ​
 ​ រម្យ​ណី​យ​ដ្ឋា​ន
© រក្សាសិទ្ធិដោយ thmeythmey.com