ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ ពេល​មាន​សោកនាដកម្ម មិនមែន​ពេល​ត្រូវ​ចោទ​គ្នា​ឡើយ
06, Jan 2020 , 8:40 am        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះជាតិដែលត្រូវបានរំលាយ
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះជាតិដែលត្រូវបានរំលាយ
ដោយ: ថ្មីៗ
លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង បាន​ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន​២០០០​ដុល្លារ ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាលពី​ចុង​សប្តាហ៍​កន្លងមក​។



«​លោក កឹម សុខា បាន​ប្រាប់​ទៅ​សហការី​ឲ្យ​ចូលរួម​ដោយ​សប្បុរស ព្រោះ​ជា​រឿង​សោកនាដកម្ម​របស់​ខ្មែរ មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ គឺជា​ពេល​សង្គ្រោះ​»​។ នេះ​បើតាម​ការអះអាង​របស់​លោក មុត ចន្ថា បុគ្គល​ដែល​ស្និទ្ធ​នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ករណី​បាក់​អគារ​ដែល​សម្លាប់​មនុស្ស​៣៦​នាក់ និង​បណ្តាល​ឲ្យ​២៣​នាក់​ទៀត​រងរបួស​។​


​លោក មុត ចន្ថា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ «​អស់​រយៈពេល​បី​ថ្ងៃនេះ ទោះបី​មិនបាន​ទៅដោយ​ផ្ទាល់​ដល់ទី​កន្លែង​កើតហេតុ លោក កឹម សុខា បាន​សង្កេតឃើញ​សមត្ថកិច្ច​បាន​ខឹ​ត​ខំ​ប្រឺ​ង​ប្រែង​យ៉ាងខ្លាំង គួរ​ឲ្យ​កោតសរសើរ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​»៕


Tag:
 រលំអគារ
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com