ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញ​លឿង​នឹង​ប្រែ​ជាស​ស្អាត​ឆាប់រហ័ស ដោយ​គ្រាន់តែ​ធ្វើបែបនេះ​
04, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នរណា​ដែល​មិន​ចង់​មាន​ធ្មេញ​ស​ស្អាត​គ្មាន​ពណ៌​លឿង​? ទោះ​ជាមាន​ផលិតផល​ធ្វើឱ្យ​ធ្មេញ​សមាន​ដាក់លក់​មិន​ខ្វះ​ពេញទី​ផ្សារ​ក៏ដោយ ប៉ុន្តែ​ភាគច្រើន​នៃ​ផលិតផល​ទាំងនោះ​អាច​ជះឥទ្ធិពល​វិជ្ជមាន​គួរឱ្យ​បារម្ភ​។


 
​កុំ​បារម្ភ​! ប្រសិនបើ​អ្នក​ចង់បាន​ធ្មេញ​ស​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដោយ​មិន​ចាប់​បាច់​ចំណាយ​ប្រាក់​អស់​ច្រើន ហើយ​មិន​ប៉ះពាល់​អ្វី​ចំពោះ​សុខភាព​នោះ ចូរ​សាកល្បង​រូបមន្ត​តាមបែប​ធម្មជាតិ​ដែល​យើង នឹង​បង្ហាញ​ឱ្យដឹង​ខាងក្រោម​នេះ ៖
 
១. ម្សៅ Baking soda និង​អំបិល​

​រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​ធ្វើអោយ​ធ្មេញ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ផងដែរ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​ល្បាយ​នេះ​ដូច​ធម្មតា​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​មិនត្រូវ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ម្សៅ baking soda លើសពី ១ ដង ក្នុង​មួយ​សប្តាហ៍​ឡើយ​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ខូច​កាចា​ធ្មេញ​។​
 
២. ម្សៅ Baking Soda និង​ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ៨ ស្លាបព្រា​កាហ្វេ​និង​ប្រេងដូង​សុទ្ធ ៨ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​ប្រើប្រាស់​ជា​ថ្នាំដុសធ្មេញ​ដូច​ពេល​ធម្មតា​។​
 
៣. ឈប់​ជក់បារី​

​ការជក់បារី​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​កើតមាន​ការ​រលាក​និង​ឈឺ​មាត់ ធ្មេញ​ប្រែជា​លឿង ហើយ​ធ្វើ​ឲ្យ​មាន​ខ្យល់​ដង្ហើម​មិនល្អ​ថែមទៀត​។ និយាយ​ឱ្យ​ខ្លី​ទៅ ការជក់បារី គឺ​ផ្ដល់​ផលប៉ះពាល់​ដល់​អនាម័យ​សុខភាព​មាត់​ធ្មេញ​គួរឱ្យ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា​ផលវិបាក​ភាគច្រើន​នៃ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ដូចជា ធ្មេញ​លឿង ព្រមទាំង​ខ្យល់​ដង្ហើម​មិនល្អ​នឹង​បាត់​ទៅវិញ​ភ្លាមៗ​បន្ទាប់ពី​អ្នក​ឈប់​ជក់បារី​។ ការឈប់​ជក់បារី​ក៏​ជួយ​ការពារ​អ្នក​ពី​ជំងឺ​អញ្ចាញធ្មេញ​ផងដែរ​។​
 
៤. ទទួលទាន​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​

​ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ដែលមាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​អាចជួយ​រក្សា​សុខភាព​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ ជាតិ​ទឹក​ជួយ​សម្អាត​ធ្មេញ​និង​កំណកកំបោរ ក៏ដូចជា​បាក់តេរី​ដែលនាំឱ្យ​ធ្មេញ​លឿង​ផងដែរ​។ ការ​ទំពារ​បន្លែ​ផ្លែឈើ​ស្រួយៗ​ក្រោយពេល​អាហារ​ជួយ​បង្កើន​ការផលិត​ទឹកមាត់​ដែល​ជួយ​កម្ចាត់​កំទេចកំទី​ជាប់​ធ្មេញ​និង​ជាតិ​អាស៊ីត​គ្រោះថ្នាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com