អត្ថបទពាណិជ្ជកម្ម
ឈ្នះម៉ូតូហុងដាឌ្រីម 2019 ពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា
× កាន់តែវិសេសថែមទៀត ក្រុមហ៊ុនស្មាត អាស្យាតាបានផ្ដល់រង្វាន់ម៉ូតូហុងដាឌ្រីមចំនួនពីររង្វាន់ដល់អ្នកមានសំណាងទាំងពីររូប ដោយគ្រាន់តែកោសកាតបញ្ចូលទឹកប្រាក់ ចំនួន ៥,000 រៀល និង ១0,000 រៀល ពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។
អ្នកនាង ផុន ផល្លី មកពីភ្នំពេញដែលទទួលបានរង្វាន់ម៉ូតូហុងដា បានថ្លែងថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលគាត់កោសកាតស្មាត ដែលរំពេចនោះគាត់បានឃើញរូបម៉ូតូហុងដាឌ្រីម 2019 នៅលើក្រដាសកោស។ ផលី្លបាននិយាយថា៖ «ខ្ញុំបានដឹងថាស្មាតផ្ដល់រង្វាន់តាំងពីដំបូងនៅតាមបណ្ដាញសង្គម តែភ្ញាក់ផ្អើលខ្លាំងដែលបានឃើញរូបម៉ូតូ ហើយក៏តេទៅសួរក្រុមហ៊ុនក៏បញ្ជាក់ថា ពិតជាបានទទួលរង្វាន់មែន។ និយាយទៅគឺថាសប្បាយចិត្តដែលប្រើប្រាស់សេវាទូរស័ព្ទល្អហើយអាចឈ្នះរង្វាន់ថែមទៀតផង»។
លោក គួយ ណាំ មកពីខេត្តព្រៃវែងក៏ជាអតិថិជនមួយរូបផងដែរ ដែលទទួលបានរង្វាន់ម៉ូតូតាមរយៈការកោសកាតនេះ។ លោក គួយ ណាំ បានផ្ដាំដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទដៃស្មាតទាំងអស់ឲ្យប្រើកោសកាត ៥,000រៀល និង ១0,000រៀល ដើម្បីទទួលបានឱកាសឈ្នះទាំងអស់គ្នា។
នេះជាអតិថិជន ទីពីរនិងទីបី ដែលទទួលបានម៉ូតូពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។ កន្លងមកក៏បានអ្នកឈ្នះរង្វាន់ ទូរស័ព្ទដៃ Oppo Reno Oppo F11 Pro Smart Prime II និងSmart @Home ជាច្រើនដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងបញ្ចប់នៅចុងខែកុម្ភះ ដូច្នេះកុំភ្លេចកោសកាតឥឡូវនេះដើម្បីឈ្នះ 100% ជាមួយរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមានម៉ូតូ Honda Dream 2019 10 រង្វាន់ ទូរស័ព្ទ OPPO Reno 10x Zoom ចំនួន ២0 រង្វាន់ OPPO F11 Pro ចំនួន ៥0 រង្វាន់ គម្រោង Smart @Home Standard ៣ ខែ ចំនួន ១00 រង្វាន់ ទូរស័ព្ទ Smart Prime II ចំនួន ១00 រង្វាន់ និងរង្វាន់ជាច្រើនទៀត។ គាំទ្រលុយរៀលខ្មែរ ទិញកាតកោស ៥,000៛ និង ១0,000៛ ឥឡូវនេះ!
#កោសឈ្នះ #កោសឈ្នះ
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com