ជាតិ
សង្គមជាតិ
អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១៦០​គ្រួសារ ក្នុង​សង្កាត់​ទួល​សង្កែ​១ តែ​គ្មាន​អ្នករងគ្រោះថ្នាក់​ឡើយ
06, Jan 2020 , 11:38 am        
រូបភាព
រូបភាពពីលោក នង សាបុង
រូបភាពពីលោក នង សាបុង
​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១៦០​គ្រួសារ ដែលមាន​១៥​ល្វែង ក្នុងនោះ​មាន​១៦០​បន្ទប់​នៅ​ភូមិ​បាក់​ទូ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ នៅ​ពាក់កណ្ដាល​អ​ធ្រា​ត​ម៉ោង​១​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​។


 
​បើតាម​របាយការណ៍​ប​ឋ​ម​ដែល​សារព័ត៌មាន​ថ្មីៗ​ទ​ទួ​លា​បាន​ពី​លោក នង សា​បុ​ង ម៉េ​ប៉ុស្តិ៍​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​ពី​មូលហេតុ​នៃ​អគ្គិភ័យ​ឆាបឆេះ​នេះ​។ ជាមួយគ្នានេះដែរ ហេតុ​ការ​នេះ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ទាំង​១៥​ល្វែង ស្មើនឹង​១៦០​បន្ទប់​។ ករណីនេះ មិន​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៤២​គ្រឿង សម្រាប់​ពន្លត់​។ ភ្លើង​ឆាបឆេះ​នេះ បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ​៕ 

Tag:
 អគ្គិភ័យ​
  ខណ្ឌឫស្សីកែវ
© រក្សាសិទ្ធិដោយ thmeythmey.com