អត្ថបទពាណិជ្ជកម្ម
និយាយ​លេងៗ​សោះ ស្រាប់តែ​ឈ្នះ​រង្វាន់​ឡាន​ទំនើប Porsche Macan ១​គ្រឿង​ពី ស្រា​បៀរ​កម្ពុជា មែនទែន​
06, Jan 2020 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាមរយៈ​ការជួប​សម្ភាស​ផ្ទាល់​ជាមួយ លោក ណុ​យ សុខ​ណេ​ម ដែលជា​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប Porsche Macan ស៊េរី​ចុងក្រោយ​បំផុត ពី​ស្រា​បៀរ​កម្ពុជា​ដំបូង​គេ​បាន​រៀបរាប់​ដំណើរ​ដើមទង​យ៉ាង​ដូច្នេះ​ថា​៖« ថ្ងៃ​ឆ្លង​ឆ្នាំ ខ្ញុំ​និង​បងប្អូន​ថ្លៃ​៣​នាក់​ទៀត​បាន​ទិញ​ស្រា​បៀរ​កម្ពុជា​កន្លះ​កេស​ពី​តូប​មួយ​ក្បែរ​ផ្ទះ ដើម្បី​ជប់លៀង​បន្ទាប់ពី​ចេញពី​ម៉ោង​ធ្វើការ​ដើម្បី​អបអរសាទរ​យប់​ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​ស្រាប់តែ​សំណាង​អី​ក៏​ឈ្នះ​បាន​រង្វាន់​ឡាន​ទំនើប​ខាងលើ​តែម្តង​»​។​
 
​លោក​បន្តទៀតថា​៖ « កន្លងមក​ខ្ញុំ​ឃើញ​គេ​ឈ្នះ​រង្វាន់ ៤០ លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ផ្សាយ​ពេញ​ទូរទស្សន៍ ចំណែក​ខ្ញុំ​វិញ​ផឹកស្រា​បៀ​កម្ពុជា​តាំងពីណា​ពី​ណី​មក ឈ្នះ​តែ​រង្វាន់ ១​កំប៉ុង ២​កំប៉ុង ហើយ​ខ្ញុំ​តែង​គិតថា​រង្វាន់​ធំ​គេ​ទុក​ឱ្យតែ​គ្នា​គេ​ទេ ដល់​តែ​ត្រូវ​ខ្លួនឯង​អ៊ីចឹង បានដឹងថា អូ​! រង្វាន់​ធំ​ពិត​ជាមាន​សម្រាប់​គ្រប់គ្នា​មែន​»​។ 


 
​លោក​ក៏បាន​ប្រាប់​ពីអ្វី​ដែល​លោក​និយាយ​មុន​គាស់​ក្រវិល​កំប៉ុង​រង្វាន់​នោះដែរ​ថា​៖ « ខ្ញុំ​និយាយ​លេង​ជាមួយ​បងថ្លៃ​ខ្ញុំ​ថា បើ​គាស់​ឈ្នះ​រង្វាន់​ឡាន​ទំនើប​មែន​នោះ យើង​នឹង​ចែកគ្នា​ស្មើ រួចហើយ​ខ្ញុំ​ក៏​គាស់​កំប៉ុង​មក ហើយ​អ៊ុត​មើល​រង្វាន់ ក៏​ស្រាប់តែ​ឃើញ​រូប​ឡាន​មែនទែន​លើ​ក្រវិល​កំប៉ុង ខ្ញុំ​ក៏​នៅ​ស្ងៀម​មួយសន្ទុះ ដោយ​រក្សា​ទឹកមុខ​ស្មើ ហើយ​មួយ​ភ្លែត​ក្រោយមក​ទើប​ខ្ញុំ​ក្រោកឈរឡើង ស្រែក​ហ៊ោរ​ខ្លាំង​តែម្តង ហើយ​បងប្អូន​ថ្លៃ​៣​នាក់​ទៀត​ដែល​អង្គុយ​ជាមួយគ្នា ក៏​ក្រោកឈរ​ស្រែក​ហ៊ោ​ដែរ​ខណៈដែល​ពួកគេ​មិនទាន់​បានឃើញ​រង្វាន់​លើ​ក្រវិល​កំប៉ុង​ផង ក្រោយមក​ទើប​សុំ​មើល​ក្រវិល​កំប៉ុង​ដែល​ត្រូវ​រង្វាន់​ដែរ​»​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា រង្វាន់​រថយន្ត​ទំនើប Porsche Macan ស៊េរី​ចុងក្រោយ​បំផុត ពី​ស្រា​បៀរ​កម្ពុជា មាន​ចំនួន​សរុប ១២ គ្រឿង​សម្រាប់​ឆ្នាំ ២០២០ នេះ ដូច្នេះ​នៅសល់​រង្វាន់​ធំជាងគេ​បំផុត​នេះ ចំនួន ១១ គ្រឿង​ទៀត​សម្រាប់​អតិថិជន​បន្ទាប់​។ 

​ពិសា​ដោយ​ការទទួលខុសត្រូវ​!










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com