អន្តរជាតិ
យ៉ាងហោចណាស់ ៨​នាក់​រងរបួស ក្នុងករណី​បាក់​អគារ​កម្ពស់​៥​ជាន់​នៅ​ឥណ្ឌូណេស៊ី​
06, Jan 2020 , 12:03 pm        
រូបភាព
រូបភាព៖ Instagram humasjakfire
រូបភាព៖ Instagram humasjakfire
​មនុស្ស​យ៉ាងហោចណាស់​៨​នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​បាក់​អគារ​កម្ពស់​៥​ជាន់​នាទី​ក្រុង​ហ្សា​ការ​តា នៅ​ថ្ងៃទី​៦ ខែមករា​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី​។


 
​យ៉ាងហោចណាស់​មនុស្ស​ចំនួន ៨​នាក់​បាន​រងរបួស ដោយសារ​ករណី​បាក់​អគារ​នាទី​ក្រុង​ហ្សា​ការ​តា ខណៈពេល​មនុស្ស​ជាច្រើន​នាក់​ទៀត កំពុង​ជាប់​នៅក្នុង​អាគារ​នៅឡើយ​។ ចំណែក​ក្រុម​ជួយសង្គ្រោះ កំពុង​ស្វះស្វែង​ជួយ​ជនរងគ្រោះ​។ 
 
​មកទល់ពេលនេះ គេ​មិនទាន់​ដឹងថា​តើ​មាន​អ្នក​បាត់បង់​ជីវិត​ឬក៏​អត់​ទេ​។ ឯ​មូលហេតុ​នៃ​ការបាក់​អគារ ក៏​មិនទាន់​ដឹង ខណៈ​រដ្ឋធានី​ឥណ្ឌូណេស៊ី​ទើប​រងគ្រោះ​ដោយសារ​ករណី​ទឹកជំនន់​។ 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១៨ ក្រុម​រាំ​មួយក្រុម ចំនួន ៧​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ករណី​បាក់​អាគារ​នា​ភាគ​ខាងកើត​ទីក្រុង​ហ្សា​ការ​តា​។ នៅក្នុង​ឆ្នាំ ២០១៨​ដដែល​នេះ គ្រោះទឹកជំនន់ បាន​បង្ក​ឲ្យ​អាគារ​ផ្សារភាគហ៊ុន បាន​បាក់ និង​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧៥​នាក់ បាន​រងរបួស​៕ 

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com