អត្ថបទពាណិជ្ជកម្ម
Vietjet ស្វាគមន៍​យន្តហោះ​ថ្មី A321neo ACF ដើម្បី​ឆ្លើយតប​តម្រូវការ​ដ៏​ខ្ពស់​អំឡុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម​
06, Jan 2020 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០) ៖ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Tan Son Nhat ទីក្រុង​ហូជីមិញ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ស្វាគមន៍​យន្តហោះ​ថ្មី​២​គ្រឿង ប្រភេទ Airbus A321 ដែល​ត្រូវបាន​ចុះបញ្ជី​ជា​យន្តហោះ VN-A521 និង VN-A542​។ យន្តហោះ​ថ្មី​២​គ្រឿង​នេះ បានធ្វើ​ឲ្យ​យន្តហោះ​សរុប​របស់ Vietjet កើន​ដល់​៨០​គ្រឿង​។ 
 
​យន្តហោះ​ថ្មី VN-A521 របស់ Vietjet គឺជា​យន្តហោះ​ប្រភេទ A321neo ACF (Airbus Cabin Flex) ២៤០​កៅអី ទី​៣​ក្នុង​ពិភពលោក ហើយ​យន្តហោះ​ទាំង​៣​នេះ បច្ចុប្បន្ន កំពុងតែ​ត្រូវបានប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet​។ ជាមួយនឹង​ការមកដល់​របស់​យន្ត​ហោះ​ថ្មី នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ​នេះ កំពុង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការធ្វើដំណើរ​នៅ​រដូវ​កាល​បុណ្យទាន ពោលគឺ​រដូវ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម ក៏ដូចជា​ឆ្លើយតប​នឹង​ផែនការ​បន្ថែមចំនួន​យន្តហោះ ក្នុង​ឆ្នាំ​២០២០​។ 
 
​យន្តហោះ​ថ្មី​នេះ បំពាក់​ដោយ​កៅអី​ធ្វើ​ពី​ស្បែក​សត្វ និង​ការតុបតែង​ជាពិសេស​នៅ​ផ្នែក​ខាងក្នុង​យន្តហោះ​។ យន្តហោះ A321neo ACF ទី​៣​របស់ Vietjet មានរ​ច​សម្ព័ន្ធ​ថ្មី នៅត្រង់​កន្លែង​បើកបរ ដើម្បី​បង្កើន​ចំនួន​កៅអីអង្គុយ​រហូតដល់ ២៤០​កៅអី ហើយ​អត្ថប្រយោជន៍​របស់​យន្ត​ហោះ​ម៉ាក Airbus  ដ៏​ទំនើប​បំផុត​មួយ​នេះ រួមមាន​កន្លែង​អង្គុយ​ប្រកបដោយ​ផាសុកភាព កាត់បន្ថយ​ការ​ស៊ីប្រេង​យ៉ាងហោចណាស់ ១៦% កាត់បន្ថយ​សំឡេង​រំខាន​ដល់​ទៅ ៧៥% និង​កាត់បន្ថយ​វិទ្យុសកម្ម​ដល់​ទៅ ៥០%​។ 


 
​បច្ចុប្បន្ន Vietjet បណ្តុំ​ទៅដោយ​យន្តហោះ​ថ្មី​ជាងគេ​បំផុត និង​ទំនើប​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​អាយុកាល​ជា​មធ្យម​របស់​យន្តហោះ មាន​ចំនួន​ត្រឹមតែ ២,៧ ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​បំផុត​។ 
 
Vietjet បាន​ដឹកជញ្ជូន​អ្នកដំណើរ​សរុប​ជិត ១០០​លាន​នាក់ រហូតមកទល់​បច្ចុប្បន្ន ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន ១៣០​ខ្សែ ដែល​គ្របដណ្តប់​លើ​គោលដៅ​ជាច្រើន ក្នុងប្រទេស​វៀតណាម និង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅកាន់​កម្ពុជា ក្នុងនោះ​រាប់បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ ឥណ្ឌា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ចិន និង​ប្រទេស​ឥណ្ឌូណេស៊ី ផងដែរ​។ 
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍ Vietjet បានផ្តល់​ឱកាស​រាប់លាន ដើម្បី​ទទួលបាន​បទពិសោធ​ហោះហើរ «​បៃតង​» ជាមួយនឹង​យន្តហោះ​ថ្មី សេវាកម្ម​ថ្មី ភាព​រួសរាយ​រាក់ទាក់ និង​សន្សំសំចៃ​ខ្ពស់​។ Vietjet បាន​បង្កើត​ឲ្យ​មានការ​ប្រែប្រួល​ដ៏ អស្ចារ្យ ក៏ដូចជា​ចូលរួម​ជា​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ក្នុង​គោលដៅ​នានា ដែល​ខ្លួន​ធ្វើការ​ប្រតិបត្តិ តាមរយៈ​ការលើកកម្ពស់​ទេសចរ​ណ៍​ជាតិ និង​ការ​វិវឌ្ឍន៍​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com