ពីនេះ ពីនោះ
«ទំនិញជជុស» និង«ទំនិញជជុះ» ប្រើពាក្យបែបណាទើបត្រឹមត្រូវ?
× នៅតាមបណ្តាហាងទំនិញដែលដាក់លក់ទំនិញផ្សេងៗដែលសេសសល់ ឬទំនិញដែលគេប្រើច្រើនដងរួចមកហើយ តែងតែមានការតាំងបង្ហាញនូវបដា និងប៉ាន់ណូដែលសរសេរខុសៗគ្នា ដោយខ្លះសរសេរថា មានលក់ទំនិញជជុស ហើយខ្លះទៀតសរសេរថា មានលក់ទំនិញជជុះ ដោយមានការបញ្ចុះតម្លៃ ឬទិញមួយថែមមួយជាដើមនៅពីមុខហាង។
ពាក្យដែលត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតនោះ គឺសរសេរថា ទំនិញជជុះ។ ទំនិញជជុះជាទំនិញ ដែលគេបោះបង់ចោល ឬសម្រាប់លក់បន្ត។ ទំនិញជជុះដែលពលរដ្ឋជាវទិញយកទៅប្រើប្រាស់វិញនោះ ជាទំនិញដែលមានលក្ខណៈទ្រុឌទ្រោមបន្តិច តែអាចប្រើប្រាស់បានវិញ។ ពលរដ្ឋទិញទំនិញជជុះ ក្រោមហេតុផលមួយចំនួន ហេតុផលទី១ ពលរដ្ឋមិនសូវសម្បូរធនធានថវិកា ទី២ ពលរដ្ឋគិតថា ទំនិញជជុះជាទំនិញដែលមានគុណភាពខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com